Home ព័ត៌មានជាតិ សេដ្ឋកិច្ច តើ​គួរ​វិភាគ​...

តើ​គួរ​វិភាគ​លើ​ទីផ្សារ​ហ៊ុន​ដូចម្តេច​មុន​សម្រេចចិត្ត​វិនិយោគ​

​ដោយ: ​ច្រាយ ចំណាន​/​ភ្នំពេញៈ ការសិក្សា​ពី​មូលដ្ឋាន និង​វិភាគ​ឲ្យ​បានច្បាស់លាស់​ពិតជា​មាន​សារៈ​សំ​ខា ន់​ណាស់ ក្នុងការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន ដែលជា​ទីផ្សារ​ថ្មី​មួយ​ក្នុង​បរិបទ​នៃ​សាកលភាវូបនីយកម្ម​។ គេហទំព័រ​​មួយ​​បាន​លើកយក​មូលដ្ឋាន​វិភាគ​មួយចំនួន ដើម្បី​ចែកចាយ​ជា​ចំណេះដឹង ដល់​អ្នក​ចង់​វិនិយោគ​លើ​ផ្សារ​ហ៊ុន ដែលជា​ផ្នែក​មួយ​នៃ​វិស័យ​ហិរញ្ញវត្ថុ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​។​

​វិភាគ​តាម​កត្តា​មូលដ្ឋាន​
​វិនិយោគិន គួរតែ​ស្វែងយល់​អំពី​ព័ត៌មាន​ផ្សេងៗ ដែលមាន​សារៈប្រយោជន៍​ដល់​ការវិនិយោគ​លើ​វិស័យ​ភាគហ៊ុន​។ ព័ត៌មាន​ទាំងនោះ​រួមមាន ព័ត៌មាន​សេដ្ឋកិច្ច របាយការណ៍​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ចុះបញ្ជី​នីមួយៗ ការប្រតិបត្តិ​និង​ស្ថានភាព នៃ​ក្រុមហ៊ុន​ចុះបញ្ជី​និ​មួយៗ ទិន្នន័យទីផ្សារ ការវិភាគ​របស់​អ្នកជំនាញ និង​កត្តា​ផ្សេងៗ​ដទៃទៀត​ដែលមាន​សារៈសំខាន់​សម្រាប់​ការជួញដូរ​។​

​វិភាគ​បច្ចេកទេស​
​វិនិយោគិន គួរតែ​ផ្ដោតលើ​ទិន្នន័យ​ចាស់ៗ រួមមាន បម្រែបម្រួល​ប្រចាំថ្ងៃ​នៃ​តម្លៃ​របស់​ភាគហ៊ុន ក្រា​ហ្វ​នៃ​បម្រែបម្រួល​តម្លៃ​របស់​ក្រុមហ៊ុន ក៏ដូចជា​ទីផ្សារ ដែល​ទាំងអស់នេះ វិនិយោគិន​អាច​រកមើល​បាន នៅលើ​វេ​ប​សាយ​របស់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ ឬ​នៅលើ​វេ​ប​សាយ​របស់ ផ​.​ម​.​ក​.​។​

​មើល​របាយការណ៍​ប្រចាំឆ្នាំ​
​ការមើល​របាយការណ៍​ហិរញ្ញវត្ថុ ក៏​អាច​ចាត់ទុកជា​កត្តា​សំខាន់​មួយ ដែល​វា​ស្ថិតនៅក្នុង​ការវិភាគ​តាមបែប​មូលដ្ឋាន វា​អាចអោយ​យើង​ដឹង​អំពី​គម្រោង​ជំនួញ និង​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់​ក្រុមហ៊ុន រួមមាន របាយការណ៍​ហិរញ្ញវត្ថុ​ជាដើម​។​

​ការអាន​របាយការណ៍​ហិរញ្ញវត្ថុ​
​ការអាន​របាយការណ៍​ហិរញ្ញវត្ថុ អាចជួយ​អោយ​យើង​ដឹង​ពីស​កម្ម​របស់​ក្រុមហ៊ុន​ណាមួយ​ដោយ​ក្នុង​របាយការណ៍​នេះ ដូចជា​:
– តារាង​តុល្យការ (Balance Sheet): បង្ហាញ​ពី ទ្រព្យសកម្ម បំណុល និង​មូលធន​ភាគ​ហ៊ុ​និករ​បស់​ក្រុមហ៊ុន​។​
-​របាយការណ៍​ចំណូល ចំណាយ (Income Statement): បង្ហាញ​ពី​ចំណូល ចំណាយ និង ព័ត៌មាន​ជាក់លាក់​មួយចំនួនទៀត​។​
-​របាយ​ការ​លំហូរ​សាច់ប្រាក់ (Cashflow Statement): បង្ហាញ​ពី​ចំនួន​សាច់ប្រាក់ ដែល​ធ្វើ​ប្រតិបត្តិការ ចេញ ចូល​របស់​ក្រុមហ៊ុន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular