Home ព័ត៌មានជាតិ សង្គម លោក ហ៊ុន ម៉ាណ...

លោក ហ៊ុន ម៉ាណែត ផ្តល់អំណោយជាគ្រឿងបរិភោគដល់មណ្ឌលកុមារកំព្រានៃអង្គការមូលនិធិកុមារកម្ពុជា និងមណ្ឌលកុមារគរថ្លង់នៃវិទ្យាស្ថានជាតិអប់រំពិសេស

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នីប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចាត់ក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដើម្បីផ្តល់ជូនក្មួយៗនៅក្នុងអង្គការមូលនិធិកុមារកម្ពុជា(CCF) និងក្មួយៗនៅមណ្ឌលកុមារគរថ្លង់នៃវិទ្យាស្ថានជាតិអប់រំពិសេសកាលពីនៅថ្ងៃទី១១ខែធ្នូ ម្សិលមិញ។

គួររំលឹកថា នៅរៀងរាល់ឆ្នាំ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងបានចុះសាកសួរសុខទុក្ខដោយផ្ទាល់ ដោយថែមទាំងរៀបចំអាហារជូនក្មួយៗកុមារគរថ្លង់ជានិច្ច ហើយនេះពិតជាបានផ្តល់នូវភាពកក់ក្តៅមួយផ្នែកធំដល់ក្មួយៗទាំងនោះ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular