ប៉ូលិស​ចាប់​ជនជាតិ​ចិន​ជាង ១០០​នាក់ នៅ​ទីតាំង​២​ផ្សេងគ្នា ពាក់ព័ន្ធ​ការចាប់​ជម្រិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត (VOIP)

1287
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ប៉ូលិសអន្តោប្រវេសន៍ បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ប្រមាណ​ជាង​១០០​នាក់ ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត (VOIP)​។ ករណី​បង្ក្រាប​នេះ បានធ្វើ​ឡើង​នៅ​គោលដៅ​ចំនួន​ពីរ​ផ្សេងគ្នា គឺ​នៅក្នុង​ខណ្ឌ​ទួល​គោល និង​នៅក្នុង​សែន​សុខ នៅ​យប់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨ នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រាប់​រស្មី​កម្ពុជា អោយដឹងថា នៅ​ថ្ងៃទី​២២ ខែមេសា អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏ សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ ឆែកឆេរ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ល្បែង​អន​ឡាញ និង​ចាប់​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត (VOIP) ដោយ​ខុសច្បាប់ នៅ​ទីតាំង​ដូចខាងក្រោម​:
១. ទីតាំងនៅ ខណ្ឌទួលគោក ឃាត់​បាន​ជនជាតិ​ចិន​ចំនួន ៧០​នាក់​ស្រី​០៤​នាក់​។
២. ទីតាំងនៅ ខណ្ឌ​សែន​សុខ ចំនួន​៤៩​នាក់ ស្រី​១៥​នាក់​។

​លោក​បញ្ជាក់ថា សរុប​រួម​ចំនួន​ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន ១១៩​នាក់ ស្រី​១៩​នាក់​។ ក្រុម​ជនជាតិ​ចិន​ទាំង​119​នាក់ ពេល​ត្រួតពិនិត្យ​មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ទេ ត្រូវបាន​ឃាត់​នាំមក​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់​៕​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ