Home ព័ត៌មានអន្តរជាតិ តុលាការ​កំពូល...

តុលាការ​កំពូល​អាម៉េរិក​ច្រាន​ចោល​បណ្តឹង​ពួក​សាធារណរដ្ឋ​ប្រឆាំងនឹង​ជ័យជម្នះ​របស់​បៃ​ដិន​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ តុលាការ​កំពូល​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​បាន​ច្រាន​ចោល​បណ្តឹង​មួយ​គាំទ្រ​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​ទុកឃាមោឃៈ​ជ័យជម្នះរ​បស់​គូប្រជែង ចូ បៃ​ដិន ដោយ​​វា​បាន​បញ្ចប់​ការប៉ុនប៉ង​ដ៏​អស់សង្ឃឹម​ដើម្បី​នាំ​បណ្តឹង​ដែល​ត្រូវបាន​ចៅក្រម​ប្រចាំ​រដ្ឋ​និង​សហព័ន្ធ​ច្រាន​ចោល​ទាំងអស់​ទៅកាន់​តុលាការ​ជាន់​ខ្ពស់​បំផុត​របស់​ប្រទេស​។​

​វា​ជា​បទបញ្ជា​របស់​តុលាការ​លើក​ទី​២​នៅ​សប្តាហ៍​នេះ​ដែល​ច្រានចោល​សំណើ​របស់​ពួក​សាធារណរដ្ឋ​ពាក់ព័ន្ធ​នឹង​លទ្ធផល​ឆ្នោត​ឆ្នាំ​២០២០ និង​បដិសេធ​ឆន្ទៈ​របស់​អ្នកបោះឆ្នោត​ដែល​សម្តែង​ក្នុង​ការបោះឆ្នោត​​មួយ​ដែល​ទាំង​ពួក​មន្ត្រី​មកពី​គណបក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​អះអាងថា ត្រូវបាន​ធ្វើឡើង​ដោយ​សេរី​និង​ត្រឹមត្រូវ​។​

​កាលពី​ថ្ងៃ​អង្គារ តុលាការ​បាន​ច្រាន​ចោល​បណ្តឹងឧទ្ធរណ៍រ​បស់​ពួក​សាធារណរដ្ឋ​នៅ​រដ្ឋ ផេនស៊ី​លវែ​នៀ​។​

​មើលទៅ​វា​ប្រហែល​ជា​ការតស៊ូ​ចុងក្រោយ​របស់​លោក​ត្រាំ​ហើយ ពីព្រោះ​គណៈកម្មាធិការ​អង្គ​បោះឆ្នោត​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ទី​១៤​ធ្នូ ដើម្បី​ជ្រើសតាំង​លោកបៃ​ដិន ជា​ប្រធានាធិបតី​បន្ទាប់​។​

​ត្រាំ​បាន​ហៅ​បណ្តឹង​ប្តឹង​ដោយ​រដ្ឋ​តិច​សាស់ ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​នៅ ច​ច​ជៀ មី​ឈី​ហ្គឹ​ន ផេនស៊ី​លវែ​នៀ​និង​វី​ស្កុន​ស៊ីន​ថា​ជា​«​ការជំទាស់​ផ្លូវច្បាប់​ធំ​»​មួយ​ដែល​នឹង​បញ្ចប់​សម្លេង​នាំមុខ​ក្រាស់ក្រែល​​របស់លោក ចូ បៃ​ដិន និង​អនុញ្ញាត​អោយ​លោក​កាន់​តំណែង​៤​ឆ្នាំ​ទៀត​នៅ​សេត​វិមាន​។​តែ​តុលាការ​និយាយថា បណ្តឹង​របស់​រដ្ឋ​តិច​សាស់​នេះ មិន​មាន​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​ប្តឹង​រដ្ឋ​ទាំងនោះ​ទេ​៕

​នេះ​ប្រហែលជា​ការតស៊ូ​ក្រាញ​អំណាច​ចុងក្រោយ​របស​ត្រាំ ព្រោះ​សប្តាហ៍​ក្រោយ​ដល់​ពេល​សំរេច​ថា​នរណា​ជា​ប្រធានាធិបតី​អាម៉េរិក​ជា​ផ្លូវការ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular