ដោយ:រ៉ាម៉ន/ភ្នំពេញ:ក្រោយពីទទួលបានព័ត៌មានករណីជនសង្ស័យចាំរំលោភសេពសន្ទវៈលើលោកយាយអាយុ៨១ឆ្នាំម្នាក់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខនោះ ដោយក្តីអាណិតអាសូរចំពោះលោកយាយកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារសង្កាត់អូរបែកក្អម តំណាងលោកអភិបាលខណ្ឌ បានអញ្ជើញទៅសាកសួរសុខទុក្ខ និងបាននាំយកថវិកា លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខចំនួន៥០០.០០០រៀល ទឹកដោះគោឆៅ៤ឡូតិ៍ ជូនដល់លោកយាយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទី មានករណីរំលោភសេពសន្ថវៈលើជនរងគ្រោះម្នាក់អាយុ៨១ឆ្នាំជាជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលជិតគ្នា ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕