ដោយៈសរិទ្ធ/ស្វាយរៀង: បុរសម្នាក់ដើរឆ្លងផ្លូវពេលយប់ត្រូវអ្នកបើកម៉ូតូមើលមិនឃើញបុកយ៉ាងពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់ទាំងសងខាងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចលើផ្លូវជាតិលេខ១៣ស្ថិតក្នុងភូមចក ឃុំកំពង់ចក ស្រុករំដួល។
សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថាម៉ូតូបង្កហេតុ ម៉ាកហុងដាវ៉េវ ពណ៌ ទឹកប៊ិច ពាក់ស្លាកលេខ ស្វាយរៀង ១B៦៦១៣ បើកបរដោយឈ្មោះសយ វន្នី អាយុ ២៣ឆ្នាំ រស់នៅភូមិ ត្រពាំងដំរី ឃុំ កំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ចំណែកអ្នកដើរឆ្លងផ្លូវឈ្មោះស្រី សោភ័ណ្ឌ អាយុ៤២ឆ្នាំ មុខរបរកសិកររស់នៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង៕