អាកា​រៈ​ជំងឺមហារីក​លើ​មនុស្ស​ស្រី ដែល​ឧស្សាហ៍​មិន​ខ្វល់ខ្វាយ​

2141
ចែករម្លែក

​ភាគច្រើន​រាងកាយ​អាច​បង្ហាញ នូវ​អាកា​រៈ​ជាច្រើន​ដែល​បញ្ជាក់ថា មាន​អ្វីមួយ​ខុសធម្មតា​ក្នុង​ខ្លួន​ហើយ ។ ការ​ស្តាប់​នូវ​អ្វីដែល​រាងកាយ​ប្រាប់ អាច​នឹង​ធ្វើឱ្យ​អ្នក​សម្គាល់​ដឹង​នូវ​អ្វីដែល ជា​ភាពខុសប្រក្រតី ចម្លែក ឬ​មិនអាច ពន្យល់បាន ។ អាកា​រៈ​ជំងឺមហារីក​ភាគ ច្រើន​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ជំងឺ ផ្សេងៗ ហើយ​ភាគច្រើន​បែរជា​មិនសូវ កត់សម្គាល់​ទៅវិញ ។ ខាងក្រោម​នេះ​គឺ ជា​អាកា​រៈ​ជំងឺមហារីក​លើ​មនុស្ស​ស្រី ដែល​អ្នក​គប្បី​តាមដាន​ឱ្យបាន​ដិតដល់ ផងៈ​
​ ​
– សុដន់​មាន​ខួច ឬ​ប្រែ​ពណ៌​ស្បែក នៅ​កន្លែង​ណាមួយ​
– មានការ​ធ្លាក់​ឈាមរដូវ​ទៀត ទោះបីជា​រាំងរដូវ​ហើយក៏​ដោយ​
– ហើមពោះ​
– ការឈឺចាប់​ក្នុង​អាង​ត្រគាក ឬ​មក​រដូវ​ខុសធម្មតា​
– ក្អក​រ៉ាំរ៉ៃ​ចាប់ពី​៣​សប្តាហ៍​ឡើងទៅ​
– ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ​
– ឧស្សាហ៍​ក្តៅខ្លួន ឬ​ការបង្ក​រោគ​
– មាន​ស្នាម​ជាំ​នៅ​ស្បែក​ច្រើនៗ​
– ឈឺក្បាល​រ៉ាំរ៉ៃ ៕ ​ដោយ​: www.health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម