- ប្រែសម្រួលៈវាសនា៖ ស្ត្រីម្នាក់ដែលទទួលបានប្រជាប្រិយភាពលើបណ្តាញសង្គមដោយសារតែបង្ហោះរូបភាពដែលនាងកែអោយមើលទៅដូចខ្មោចឆៅរបស់តារាហូលីវីដអាម៉េរិក នាងអ៊ែនជេលីណា ចូលី ត្រូវបានចោទប្រកាន់ដោយអាជ្ញាធរអ៊ីរ៉ង់ ពីបទប្រមាថសាសនានិងជំរុញអោយមានអំពើពុករលួយសាធារណៈ។
ស្ត្រីអ៊ីរ៉ង់ដែលគេដាក់ឈ្មោះអោយថា« អ៊ែនជេលីណា ចូលី ខ្មោចឆៅ» ត្រូវបានផ្ទន្ទាទោសអោយជាប់គុក១០ឆ្នាំ នេះបើតាមការបង្ហោះសារក្នុងបណ្តាញសង្គមពីអ្នកកាសែតនិងសកម្មជន ម៉ាស៊ី អាលីណេចាត កាលពីថ្ងៃសុក្រទី១១ធ្នូ។
យោងតាមម៉ាស៊ី អាលីណេចាត តារា Instagram ជាប់គុកដោយអយុត្តិធម៌ ដោយសារវ័យរបស់នាងនិងការជាប់ពាក់ព័ន្ធរបស់នាងក្នុងសកម្មភាពគ្មានបំណងអាក្រក់ទាំងស្រុង ដោយសារតែប្រើការម៉េកអាប់មុខ(ធ្វើមុខ)និងកម្មវិធីPhotoshopដើម្បីថតរូបខ្លួនឯងអោយមើលទៅដូចនាង ចូលី។
អ្នកកាសែតរូបនេះក៏បានអំពាវនាវអោយនាងចូលលីមែនទែន ចេញមុខតវ៉ាអោយនាង សាហា តាបា។
សាហា តាបា ត្រូវបានចាប់ខ្លួនកាលពីខែតុលាឆ្នាំ២០១៩ ដោយដំបូងរងការចោទប្រកាន់ថា ប្រមាថព្រះ ញុះញង់អោយមានអំពើហិង្សា និងជំរុញអោយមានអំពើពុករលួយក្នុងចំណោមប្រជាជនវ័យក្មេង។គណនីInstagramរបស់នាងចាប់តាំងពីពេលនោះមកក៏ត្រូវបានលុបចោល៕
តាបា បានទទួលស្គាល់ថាទោះជានាងធ្វើការវះកាត់កែមុខមាត់ ក៏មុខមាត់« អ៊ែនជេលីណា ចូលី ខ្មោចឆៅ»របស់នាងបានមកពីការម៉េកអាប់និងកម្មវិធីកែរូប Photoshop