Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​បុរស​ជ...

បញ្ជូន​បុរស​ជនជាតិ​កា​មេ​រូ​ន​ម្នាក់​ដែល​ឆបោក​ប្រធាន​ក្រុមហ៊ុន Cambodian Hair Extension Co.,Ltd មក​តុលាការ​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ជនជាតិ​កា​មេ​រូ​ន​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​, លួច​មាន​ស្ថាន​ទម្ងន់ទោស និង​កំហែង​យក​មាន​ស្ថាន​ទម្ងន់ទោស បាន​ត្រូវ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជូនមក​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​បុរស​ជនជាតិ​កា​មេ​រូ​ន​រូបនេះ​ឈ្មោះ ASHU GEORGE EBOT ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​បាន​ត្រូវ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន​កាលពី​ម៉ោង ១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ធនាគារ ABA ចំការ​ដូង ផ្លូវ ២១៧ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ការចាប់ខ្លួន​នេះ​គឺ​យោងតាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ឆាយ សម្បត្តិ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ ប្រធាន​ក្រុមហ៊ុន Cambodian Hair Extension Co.,Ltd ប្តឹង​ឈ្មោះ ASHU GEORGE EBOT ពីបទ​”​ឆបោក​, លួច​មាន​ស្ថាន​ទម្ងន់ទោស និង​កំហែង​យក​មាន​ស្ថាន​ទម្ងន់ទោស ” ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៣០ ខែ វិច្ឆិកា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ ។​

​ដើមបណ្តឹង​បាន​បញ្ជាក់ថា​ជនសង្ស័យ​បានទទួល​ប្រាក់​លើក​ទី​១ ចំនួន ២៨៧,៥០០ ដុល្លារ រួចហើយ​តែ​ជនសង្ស័យ នៅតែ​បន្តធ្វើ​សកម្មភាព Charts តាម WhatsApp ទារប្រាក់​ពី​ជនរងគ្រោះ ចំនួន ៣៥ ម៉ឺន ទៀត​។

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​រួចហើយ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាំ ទៅ​កន្លែង​ស្នាក់នៅ​របស់​ជនសង្ស័យ នៅ Apartment Baly 3 បន្ទប់​លេខ B១៦ ជាន់​ទី​១៧ ផ្លូវ​កែ​វច​ន្តា សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​ចាប់យក​វត្ថុតាង​រួមមាន​:​ក្រដាស់​ពុ​ម្ភ​ពណ៌​ខ្មៅ​សម្រាប់​ផលិត​ដុល្លារ ១​ដុំ ក្រដាស់​សម្រាប់​ផលិត​លុយ​ដុល្លារ ៣​ដុំ​ដប​ទឹក​ថ្នាំ​សម្រាប់​លាយ​ដើម្បី​ផលិត​លុយ​ដុល្លារ ដប​ធំ​១ ដប​តូច​៥​ដប​ម្សៅ​ស​១​ថង់ ដបប្រេង​១​ចំនួន​លុយ​ដុល្លារ​ចំនួន ៧១០០$ និង​ដុល្លារ​ពុ​ម្ភ​៥០០​ដុល្លា​និង​រថយន្ត​ម៉ាក Toyota Yaris ស្លាក​លេខ ភព ២I 7337៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular