Home ព័ត៌មានជាតិ សង្គម មន្ត្រី​បរិ​ស...

មន្ត្រី​បរិ​ស្ថា​នុ​រក្ស ល្បាត​ព្រៃ និង​សិក្សា​ពី​តំបន់​អភិរក្ស បេ​តិក​ភ័​ណ្ឌ​ភ្នំ​ព្រះ​-​ភ្នំ​វែង

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ មន្ត្រី​បរិ​ស្ថា​នុ​រក្ស សហការ​នឹង​រដ្ឋបាល​ព្រៃឈើ បាន​បន្ត ល្បាត​ព្រៃ សត្វព្រៃ និង​សិក្សា​ពី​តំបន់​អភិរក្ស បេ​តិក​ភ័​ណ្ឌ ភ្នំ​ព្រះ​-​ភ្នំ​វែង នៅ​ស្រុក​ថ្មពួក ។ ឯ​មួយចំនួនទៀត បាន​ទៅ​ចូលរួម នៅ​ខេត្តស្ទឹងត្រែង ក្នុង​វគ្គ​បណ្ដុះបណ្ដាល ស្តីពី​វិធីសាស្ត្រ ល្បាត មានការ​សង្គ្រោះ​បឋម – ដោះ​លាង​សម្អាត​អាវុធ -​ចូល​ស៊ើបការណ៍​ពេលយប់ ពេល​ថ្ងៃ – ធ្វើ​សញ្ញា​ស្ងាត់ – របៀប បោះជំរុំ – ប្រើប្រាស់ ជី​ភី​អេស (GPS) ត្រីវិស័យ ផែ​ទី ជាដើម​។​

​មន្ត្រី​មន្ទីរ​បរិស្ថាន ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​កាសែត រស្មី​កម្ពុជា​ឱ្យដឹង កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ ថាៈ មន្ត្រី​បរិស្ថាន និង​ឧ​ទ្យា​នុ​រក្ស ប្រចាំ​តំបន់ បេតិកភណ្ឌ ធម្មជាតិ ភ្នំ​ព្រះ – ភ្នំ​វែង សហការ​ជាមួយ គណៈកម្មការ​សហគម​ន៍ ចុះ​ល្បាត​តាម​និយាម​កា ÷ ក​-302550 , 1543164 ខ​-302530 , 1543604 , គ​-302680 , 1543925 ដើម្បី​បង្ការ ការពារ​ព្រៃ អនុផល​ព្រៃ សត្វព្រៃ ដែល​សេសសល់​ក្នុង​តំបន់​។​

​ចំណែក មន្ដ្រី​ឧ​ទ្យា​នុ​រក្ស តំបន់ការពារទេសភាព បន្ទាយឆ្មារ ស្រុក​ថ្មពួក បាន​ចុះ​ល្បាត សហគមន៍ ត្រពាំង​ធ្លក ត្រង់ចំណុច​ត្រពាំង​តា​ឆាំង ក្នុងភូមិ​សាស្ត្រ ភូមិ​ត្រពាំង​ធ្លក ឃុំ​បន្ទាយឆ្មារ ជាទី​ដែល​រង​ការ​គម្រាមកំហែង ពី​កា​ររ​រានទន្ទ្រាន​ព្រៃ និង​ការកាប់​អារឈើ ។​

​ឱកាស​នោះដែរ លោក អែម សុខា អភិបាលស្រុក​ថ្មពួក​, លោក​អភិបាលរង​, លោកនាយក រ​ដ្ឌ​បាល និង​លោក​នាយរង ខ័​ណ្ឌ​រ​ដ្ឌ​បាល​ព្រៃឈើ បានមក​ពិនិត្យ និង​សិក្សា​តំបន់ បេ​តិក​ភ័​ណ្ឌ ភ្នំ​ព្រះ​-​ភ្នំ​វែង ជាមួយ​ឧ​ទ្យ​នុ​រក្ស ប្រចាំការ នៅ​ទីនោះ និង​បាន​ចូលរួម​ក្នុង​វគ្គ បណ្ដុះបណ្ដាល ស្តីពី​ការគ្រប់គ្រង​ទិន្នន័យ​ល្បាត ដោយ​ប្រព័ន្ធ SMART នៅ​ទីស្នាក់ការ ក្រុមហ៊ុន RISIN GHPOENIX​និង​នៅ​ទីស្នាក់ការ​ទួល​កំណប់ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ។​

​នៅ​ដំណាលគ្នា​នោះ មន្ត្រី​បរិស្ថាន​ខេត្ត​នេះ មួយចំនួន បាន​ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល ស្តីពី​វិធីសាស្ត្រ​ល្បាត មានការ​សង្គ្រោះ​បឋម – ដោះ​លាង​សម្អាត​អាវុធ – ចូល​ស៊ើបការណ៍ ពេលយប់ ពេល​ថ្ងៃ – ធ្វើ​សញ្ញា​ស្ងាត់​-​របៀប បោះជំរុំ​-​ប្រេ​ី​ប្រាស់​GPS ត្រី វិស័យ ផែនទី នៅ​ទីស្នាក់ការ​រង​ទួល​កំណប់ ស្រុក សៀម​ប៉ាង ខេត្ត ស្ទឹងត្រែង​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular