Home ព័ត៌មានជាតិ សុខាភិបាល អ្នក​បន្ទាយមា...

អ្នក​បន្ទាយមានជ័យ ដែល​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ ១៩ លើក​ទី​២ និង​ទី​៣ គឺ​អវិជ្ជមាន​ទាំងអស់

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ អ្នក​បន្ទាយមានជ័យ ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល ជាមួយ​លោក ឆែម សាវុធ អគ្គនាយក អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ និង​បាន​ត្រូវយក​វត្ថុ​សំណាក ធ្វើតេស្ត​រក​មេរោគ​កូ​វីដ ១៩ លើក​ទី​២ និង​ទី​៣ នៅ​សាលប្រជុំ​ធំ សាលាខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១០ ធ្នូ កន្លង​ទៅនោះ​លទ្ធផល ពី​វិជ្ជា​ស្ថាន​ប៉ាស្ទ័រ នៅ​ថ្ងៃទី​១១ ធ្នូ បាន​ត្រូវ​បង្ហាញថា គឺ​អវិជ្ជមាន​ទាំងអស់​។ នេះ​បើ​យោងតាម ប្រភពព័ត៌មាន​ពី ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ បានអោយ ដឹង នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ នេះ​។​

​សូម​រំលឹកថា ក្រុម​ឆ្លើយតប​បន្ទាន់ (RRT) នៃ​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី​១០ ខែធ្នូ បាន​យក​វត្ថុ​សំណាក រក​វីរុស​កូ​វីដ ១៩ លើក​ទី​២ និង​លើក​ទី​៣ លើ​អ្នក​ប៉ះ ពាល់​ផ្ទាល់ និង​ប្រយោល ជាមួយនឹង​លោក ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ពន្ធនាគារ ដើម្បី​បញ្ជូនទៅ​ធ្វើតេស្ត នៅ​មន្ទីរពិសោធន៍ នៃ​វិជ្ជា​ស្ថាន​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ ក្រោយពេល​លោក​ឆែម សាវុធ បាន​ទៅ​ចូលរួម​ក្នុងការ​ទទួល​អ្នក​ជាប់​ឃុំ ១.៦០០ នាក់ វិល មក​ពន្ធនាគារ ខេត្តបន្ទាយមានជ័យ វិញ បន្ទាប់ពី​ទឹកជំនន់ បាន​ស្រក​។ ចំណែក​អ្នក​ជាប់ សង្ស័យ ជាង ៣០០ នាក់ លទ្ធផល ក៏​បង្ហាញថា គឺ​អវិជ្ជមាន​ទាំងអស់ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular