ដោយៈ សរិទ្ធ / ភ្នំពេញៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ត្រូវគេវាយចំនួន ៣ដៃ នៅពេល លោក បានចុះដោះស្រាយ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅចំណុចក្បែររង្វង់មូលស្រី កងស្រូវ កាលពីម៉ោងជាង ៨ យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ។
សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាៈ ដោយសារហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង រវាងរថយន្តតូយ៉ូតា ព្រូស ប៉ះគ្នាតិចតួចជាមួយ ម៉ូតូហុងដា សេ១២៥ នៅចំណុចក្បែរ រង្វង់មូលស្រីកងស្រូវ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍រលួស ពីរ ទៅ បី នាក់ មកអន្តរាគមន៍ និងជួយសម្របសម្រួល ។
ប៉ុន្តែដោយសារភាគី ទាំងសងខាង ចរចាគ្នាមិនត្រូវគ្នា ទើបលោក ចាប វីណុច នាយប៉ុស្តិ៍ នគរបាល រដ្ឋបាលរលួស ព្យាយាមចុះមកដោយផ្ទាល់ ក្នុងគោលបំណង ជួយដោះស្រាយ បញ្ចប់រឿង តែពេលកំពុងតែបញ្ចេញមតិយោបល់ ស្រាប់តែគេស្ទុះវាយគាត់ (នាយប៉ុស្តិ៍ នគរបាល រដ្ឋបាលរលួស) ចំនួន៣ដៃ ចំផ្ទៃមុខ ២ដៃ និងកញ្ចឹង ក ១ដៃ ដែលធ្វើឲ្យមេប៉ុស្តិ៍ ស្រឡាំងកាំង រកនិយាយអ្វីមិនចេញ។ ដូច្នេះមានតែទំនាក់ទំនង ទៅកាន់សមត្ថកិច្ច នគរបាលចរាចរណ៍ នាំយកមធ្យោបាយ ទាំង ២ គ្រឿង ព្រមទាំងអ្នកបើកបរ ទាំងសងខាង យកទៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយ តាមនីតិវិធី៕PC