Home ព័ត៌មានជាតិ សន្តិសុខ ចាប់ខ្លួន​បុរ...

ចាប់ខ្លួន​បុរស​ម្នាក់ តាម​ដីកា​តុលាការ ក្រោយពី​គេចខ្លួន​ជិត​មួយឆ្នាំ ពីបទ​រំលោភ​សេពសន្ថវៈ​

ដោយៈ ស​រិ​ទ្ធ/តាកែវៈ បុរស​ម្នាក់ ជាប់ចោទ​ពីបទ រំលោភ​សេពសន្ថវៈ បាន​ត្រូវ​នគរបាល ស្រុក​ព្រៃកប្បាស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ផ្តៅ ចាប់ខ្លួន​តាម ដីកា​តុលាការ កាលពី​ម៉ោង​ជិត ១២ ថ្ងៃត្រង់ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​ព្រៃ​ផ្តៅ​ត្បូង ឃុំ​ព្រៃ​ផ្តៅ ក្រោយពី​ជនជាប់ចោទ បាន​រត់គេចខ្លួន អស់​រយៈពេល​ជិត​មួយឆ្នាំ​។

​លោក ឡេង ប៊ុនឡុង អធិការនគរបាល​ស្រុក​ព្រៃកប្បាស បានបញ្ជាក់​ថាៈ បុរស​រូបនេះ ឈ្មោះ ស៊ុន ស៊ីណា អាយុ​៣១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​លំនៅ បច្ចុប្បន្ន ក្នុងភូមិ​ព្រៃ​ផ្តៅ​ត្បូង ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស​។ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​៤៧៥/២០២០ របស់​សាលាដំបូង ខេត្តតាកែវ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​ផ្តៅ​ត្បូង ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ ។ បច្ចុប្បន្ន ជន​ត្រូវ​ចោទ ត្រូវបាន​កម្លាំង​ជំនាញ ស្រុក​ព្រៃកប្បាស បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ ដើម្បី​ចាត់ការ​បន្ត​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular