Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូ​បុក​ជាម...

ម៉ូតូ​បុក​ជាមួយ​រថយន្ត បត់​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​

ដោយៈ សុខ​សុ​ភ័​ណ្ឌ/កំពង់ស្ពឺៈ យុវជន​ម្នាក់ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ក្នុង​គ្រោះថ្នាក់ ចរាចរណ៍​មួយ រវាង​ម៉ូតូ បុក​ជាមួយ​រថយន្ត កំពុង​បត់​ឆ្លងផ្លូវ ។ ហេតុការណ៍​នេះ បានកើត ឡើង នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ ផ្សារ​ត្រពាំង​ផុង ស្ថិតក្នុង​ភូមិ​ព្រៃ​រំ​ដែល ឃុំ​ភក្តី ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​យប់ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់ ឈ្មោះ ជ័យ រ័ត្ន អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សហគមន៍​ខាងលិច ឃុំ​ភក្តី ស្រុក​បសេដ្ឋ បាន​បើក​ម៉ូតូ ម៉ាក​អ៊ិ​ច ស៊ិន​ធ័​រ គ្មាន​ស្លាក​លេខ ពី​ទិស​ខាងត្បូង ទៅខាង​ជើង ក្នុង​ល្បឿន​លឿន លុះ​បើក​មក ដល់​ចំណុច កើតហេតុ ខាងលើ ក៏​ជ្រុល​ទៅបុក​ជាមួយ រថយន្ត​មួយគ្រឿង ដែល​កំពុង បត់​ឆ្លងផ្លូវ ពេញទំហឹង បណ្ដាលឱ្យ​អ្នកបើក​ម៉ូតូ ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តង​។​

​ប្រភព​ដដែល បាន​បន្តថាៈ ក្រោយពី​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​ចុះ​គេចខ្លួនបាត់​។ រថយន្ត​និង​ម៉ូតូ ផ្នែក​ជំនាញ បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​បសេដ្ឋ ដើម្បី​ចាត់ការ តាម​នីតិវិធី​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular