ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ មនុស្សចំនួន ៩៣២នាក់បានស្លាប់ និង២.៧៧៤នាក់រងរបួសធ្ងន់ស្រាល (របួសធ្ងន់ចំនួន ១៦៧៩នាក់) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលកើតឡើងចំនួន ១.៨៤៩លើក ក្នុងរយៈពេល ២២៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១១ ខែធ្នូ។ចំណែកគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១១ ខែធ្នូ កើតឡើង ១១លើក ស្លាប់ ៥នាក់ និងរបួស ១៦នាក់ ក្នុងនោះរបួសធ្ងន់ ៨នាក់ និងស្រាល ៨នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបន្តថា សម្រាប់លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ២២៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១១ ខែធ្នូ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២៣២៥៣៨គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៧១.១៦០គ្រឿង និងរថយន្តមានចំនួន ៦១.៣៧៨គ្រឿង ក្នុងនោះរថយន្តតូច ៥១.៣៤៥គ្រឿង និងធំ ១០.០៣៣គ្រឿង។
ប្រភពដដែលបានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕សរន
ទិដ្ឋភាពគ្រោះថ្នាក់់ចរាចរណ៍មួយកាលពីពេលថ្មីៗនេះ
ទិដ្ឋភាពគ្រោះថ្នាក់់ចរាចរណ៍មួយកាលពីពេលថ្មីៗនេះ
ទិដ្ឋភាពគ្រោះថ្នាក់់ចរាចរណ៍មួយកាលពីពេលថ្មីៗនេះ