Home ព័ត៌មានជាតិ សន្តិសុខ ផ្អើល​ទាំង​ព្...

ផ្អើល​ទាំង​ព្រឹក​! ប្រទះឃើញ​សព​បុរស​ម្នាក់ នៅក្នុង​វ៉ា​លី បោះចោល​ក្នុង​គំន​សម្រាម

ដោយៈ សម្បត្តិ​/​ភ្នំពេញៈ ប្រជាពលរដ្ឋ នៅ​ទីលាន​ចាក់សម្រាម បាន​ប្រទះឃើញ​សព បុរស​ម្នាក់ ត្រូវគេ​សម្លាប់ ញាត់​ចូល​វ៉ា​លី បោះចោល​ក្នុង​គំនរ​សម្រាម នៅ​ទីតាំង​ចាក់សំរាម ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ហើយ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ប្រមាណ​ជា ៦ កន្លះ ព្រឹក ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ នេះ​។​

​ប្រភពព័ត៌មាន​បឋម ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ នៅ​ទីលាន​ចាក់ សម្រាម បានធ្វើការ​ដូច​សព្វដង ហើយ​ក៏បាន​ប្រទះឃើញ​វ៉ា​លី គួរ​ឲ្យ​សង្ស័យ ក៏​បើក​មើល រួច​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​បាន​ប្តឹង​សមត្ថកិច្ច ភ្លាមៗ ។ មកដល់​ថ្ងៃត្រង់ ថ្ងៃនេះ សព​បុរសរងគ្រោះ នៅ​មិនទាន់មាន​នរណា ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច បាន​តម្កល់សព ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​។ ករណីនេះ សមត្ថកិច្ច បាន​នឹង​កំពុង​ស្រាវជ្រាវ​យ៉ាង​មមាញឹក ដើម្បី​បញ្ជាក់ថា ជា​ករណី អ្វី​ឲ្យ​ពិតប្រាកដ និង​រក​ជនដៃដល់ យកមក​ផ្តន្ទាទោស តាមច្បាប់ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular