Home ព័ត៌មានជាតិ សន្តិសុខ នៅតែ​កន្លះ​ខែ...

នៅតែ​កន្លះ​ខែ​ទៀត រៀបការ បែរជា​ចង​.​ក សម្លាប់ខ្លួន ដោយសារ​ការ​ប្រច័ណ្ឌ​

ដោយៈ ទេព មង្គល​/​ភ្នំពេញៈ យុវជន​ម្នាក់ បានសម្រេច​បញ្ចប់ជីវិត ដោយ​ការយក​ក្រណាត់ ចង់ភ្ជាប់​ជាមួយ​ដៃ​អេស្កាវ៉ាទ័រ ចង​.​ក សម្លាប់ខ្លួន ហើយ​នារី​ដែលជា គូ​ដណ្ដឹង បាន​អះអាង ដោយ​ទម្លាក់​អង្គហេតុ មកពី​យុវជន​នោះ ខូចចិត្ត​ដោយសារ​ការ​ប្រច័ណ្ឌ ចំពោះ​ខ្លួន​ជាមួយ អ្នកដទៃ បើទោះបីជា នៅតែ​កន្លះ​ខែ​ទៀត អ្នក​ទាំងពីរ នឹងត្រូវ​រៀប​អាពាហ៍ពិពាហ៍ ក៏ដោយ​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោងជាង ៦ ល្ងាច​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ នៅក្នុង​ការដ្ឋាន​ជួសជុល អេស្កាវ៉ាទ័រ មួយកន្លែង ស្ថិតនៅ​តាមផ្លូវ​បេ​តុ ក្នុងភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថាៈ អត្តឃាត​ជន ឈ្មោះ អិន សុ​ភី អាយុ​២៩​ឆ្នាំ មុខរបរ ជាង​ជួសជុល​អេស្កាវ៉ាទ័រ មាន​ស្រុកកំណើត នៅ​ភូមិ​ចំបក់ ឃុំ​ចេក ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង បច្ចុប្បន្ន ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​និយាយ​យោង តាម​ការរៀបរាប់ ពី​នារី​គូ​ដណ្ដឹង​របស់ អត្តឃាត​ជន ឲ្យ​ដឹងថាៈ នាង​និង​យុវជន​នោះ បាន​ស្រឡាញ់គ្នា ជា​យូរណាស់​មកហើយ ហើយ​នៅតែ កន្លះ​ខែ​ទៀត អ្នក​ទាំងពីរ​នាក់ នឹង​រៀបការ​ជាមួយគ្នា តែ​បែរជា​គូ​ដណ្ដឹង​របស់​នាង​សម្រេច ចិត្ត​ចង​.​ក សម្លាប់ខ្លួន​បែបនេះ​ទៅវិញ​។​

​នារី​ជា​គូ​ដណ្ដឹង បាន​និយាយ​បន្តថាៈ អស់​រយៈពេល ជាច្រើន​ខែ មកហើយ ក្រោយពី​ពួកគេ ទាំងពីរ​នាក់ ស្រឡាញ់គ្នា ក៏ពិតមែន ក៏ប៉ុន្តែ​សម្ព័ន្ធភាព​ស្នេហ៍ របស់​អ្នក​ទាំងពីរ ហាក់ដូចជា មិនសូវ​ចុះសម្រុង​គ្នា​នោះទេ ដោយសារ​គូ​ដណ្ដឹង​របស់​នាង មានចិត្ត​ប្រច័ណ្ឌ​ច្រើន ហើយ​ឈ្លោះ​គ្នា ជា​ញឹកញាប់​។ លុះ​មកដល់ ព្រលប់​ថ្ងៃកើតហេតុ គូ​ដណ្ដឹង​របស់​នាង បាន​ផឹកស្រា​ស្រវឹង ហើយ​បង្ក​ការឈ្លោះប្រកែក គ្នា​បន្តិចបន្តួច​។ ដោយសារ​តែមាន​ជម្លោះ នាង​បាន​ដើរចេញ ពី​បន្ទប់​ស្នាក់នៅ ចេញទៅ​ក្រៅ​បាត់​។ លុះ​មកដល់​ម៉ោង ៦ ព្រលប់ ទើប​នាង ទទួលដំណឹង​ថា គូ​ដណ្ដឹង​របស់​នាង បាន​ចង​.​ក សម្លាប់ខ្លួន នៅ​នឹង​ដៃ​អេស្កាវ៉ាទ័រ ស្លាប់​បាត់ទៅហើយ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular