Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូង​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី នៅពេល​កំពុង​ជួប​ការ​ឆ្លងកូវី​ដ​១៩​ខ្ពស់​បំផុត​មិន​ដែល​ធ្លាប់មាន​

ប្រែ​សម្រួលៈ​វាសនា​/​សេ​អ៊ូ​ល​៖ កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍​បាន​រាយការណ៍​ថា គិត​ត្រឹម​ពាក់កណ្តាល​យប់​ថ្ងៃ​សុក្រ ខ្លួន​បាន​រកឃើញ​ការ​ឆ្លងកូវី​ដ​១៩​ថ្មី​៩៥០​នាក់​ទៀត ដែល​ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​​ចាប់តាំងពី​មាន​ការឆ្លង​ចំនួន​៩០៩​នាក់​កាលពី​ថ្ងៃ​២៩​កុម្ភៈ ។​

​អ្វី​ដែល​កាន់តែ​ព្រួយបារម្ភ​នោះ គឺថា​ក្នុង​ចំនួន​ខាងលើនេះ មាន​៩២៨​នាក់​ឆ្លង​នៅក្នុង​ស្រុក​(​សហគមន៍​)​និង​មាន​តែ​២២​នាក់​ដែល​ចូលមក​ពី​ក្រៅ​ប្រទេស​។ ចំនួន​ឆ្លង​ចុងក្រោយ​នេះ​នាំអោយ​កូរ៉េខាងត្បូង​​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​កើន​ដល់​៤១.៧៣៦​នាក់ និង​៥៧៨​នាក់​ស្លាប់​។​

​របាយការណ៍​និយាយទៀតថា ជាង​៧០​ភាគរយ​នៃ​ការឆ្លង​ថ្មី​មក​ពី​ក្រុង​សេ​អ៊ូ​ល​និង​តំបន់​ជុំវិញ​។​

​សូមបញ្ជាក់​ថា ទោះជា​អនុវត្ត​គម្លាត​សង្គម​យ៉ាង​តឹងរឹង​ចាប់តាំងពី​ថ្ងៃ​អង្គារ​មក រួម​ទាំង​បំរាម​គោចរ​នៅតាម​ភោជ្ជ​នី​យដ្ឋា​ន​និង​ស្ថាប័ន​ជំនួញ​ភាគច្រើន​ក្តី ក៏​កូរ៉េខាងត្បូង​កំពុង​ជួប​ការផ្ទុះកូ​វីដ​១៩​នៅ​​រលក​ទី​៣​ដ៏​អាក្រក់​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួង​កសិកម្ម​របស់​ប្រទេស​នេះ បាន​ចេញ​បញ្ជា​អោយ​ផ្អាក​ចរាចរណ៍​មាន់​ទា​ជា​បណ្តោះអាសន្ន​នៅ​តាម​កសិដ្ឋាន​ប​សុ​បក្សី ក្នុង​បំណង​ទប់ស្កាត់​កុំអោយ​ការរីក​រាលដាល​ជំងឺ​ផ្តាសាយ​​បក្សី​។​បទបញ្ជា​ដែល​ត្រូវ​ចូល​ជា​ធរមាន​តាំងពី​យប់​ថ្ងៃ​សុក្រ ត្រូវ​អនុវត្ត​គ្រប់​កសិដ្ឋាន​ប​សុ​បក្សី និង​ទីតាំង​ផលិតកម្ម​សត្វ​ចិញ្ចឹម រួម​មាន​យានយន្ត​និង​បុគ្គលិក​នៅ​ទីនោះ​។​

​ការចាត់វិធានការ​នេះ​ត្រូវបាន​ធ្វើឡើង​នៅពេល​ជំងឺផ្តាសាយបក្សី​បាន​រាលដាល់​ដល់​កសិដ្ឋាន​ប​សុ​បក្សី​ទី​១០ កាលពី​ថ្ងៃ​សុក្រ​ចាប់តាំងពី​ពេល​វា​ផ្ទុះ​ឡើង​ដំបូង​កាលពី​ចុង​ខែ​វិច្ឆិកា​៕

​ហាម​ចលនា​សត្វ​និង​មនុស្ស​ចេញ​ចូល​កសិដ្ឋាន​ប​សុ​បក្សី​ទាំងអស់​នៅ​កូរ៉េខាងត្បូង​នៅពេល​ផ្តាសាយ​បក្សី​រាលដាល​ទៅ​ដល់​កសិដ្ឋាន​ទី​១០​ក្នុង​រយៈពេល​មិន​ដល់​២​សប្តាហ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular