Home ព័ត៌មានជាតិ សង្គម កម្លាំង​ខណ្ឌ​...

កម្លាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួមគ្នា​សម្អាត​អនាម័យ​បរិស្ថាន នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤

ដោយៈ រ៉ា​ម៉ន​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១២ ធ្នូ ២០២០ ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​ក្រុមការងារ​ខណ្ឌ សហការ​ជាមួយ ក្រុម​រថយន្ត​បូម​ដី របស់​សាលាក្រុង​ភ្នំពេញ កម្លាំង​កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី និង​កង​ម្លាំ​ង​សង្កាត់​ចោមចៅ​ទី​៣ ចុះ​បោសសម្អាត និង​ចូក​កាយ​ដី និង ដីខ្សាច់ ព្រមទាំង កាកសំណល់ ផ្សេងៗ នៅ​ទ្រូងផ្លូវ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ (​ទាំងសងខាង​) ចាប់ពី​រង្វង់ មូល​ចោមចៅ ឆ្ពោះទៅ​ភ្លើងស្តុប​កប់​ស្រូវ ឬ វិថី​ឈ្នះ ឈ្នះ ដាក់​លើ​រថយន្ត ហើយ​ដឹក​ចេញ យកទៅ​ចោល​កន្លែង​ផ្សេង ដោយបាន​ប្រើប្រាស់​គ្រឿងចក្រ ឈូសឆាយ​របស់​សាលាខណ្ឌ ចំនួន ២ គ្រឿង និង​ជួល​រថយន្ត​បែន ចំនួន ២ គ្រឿង រថយន្ត​បូម​ដី​របស់ សាលាក្រុង ចំនួន ១​គ្រឿង និង​គ្រឿងចក្រ​របស់​សាលាសង្កាត់ ចំនួន​១​គ្រឿង​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular