Home ព័ត៌មានអន្តរជាតិ ថៃ​គំរាម​ប្រឆ...

ថៃ​គំរាម​ប្រឆាំង​ទំនប់​វា​រី​អគ្គិសនី​របស់​ឡាវ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អគ្គលេខាធិការ​នៃ​ការិយាល័យ​ធនធានទឹក​ជាតិ​ថៃ (ONWR) លោក សម​គាត ប្រា​ចាម​វង់ បាន​និយាយថា​អាជ្ញាធរ​ថៃ​មិន​សប្បាយចិត្ត​ចំពោះ​ផល​ប៉ះពាល់​បរិស្ថាន​ដែល​អាច​​កើតមាន​ពី​ទំនប់​វា​រី​អគ្គិសនី​សា​ណា​ខាម (Sanakham) នៅក្នុង​ប្រទេស​ឡាវ​ទេ ហើយ​បាន​បង្ហើប​ថា ពួកគេ​អាច​នឹង​អនុវត្ត​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ទន្លេមេគង្គ​ដើម្បី​បញ្ឈប់​គម្រោង​នេះ​។​

​លោក​សម​គាត​បាន​និយាយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​ឡយ​នៅ​ដើម​សប្តាហ៍​នេះ​ថា “​យើង​នឹង​មិន​ជំទាស់​នឹង​គម្រោង​នេះ​ទេ ប្រសិនបើ​គ្មាន​ផលប៉ះពាល់​។ ទោះយ៉ាងណា ប្រសិនបើ​យើង​សន្និដ្ឋានថា ការសាងសង់​នឹងមាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ថៃ យើង​នឹង​អនុវត្ត​សិទ្ធិ​របស់​យើង​ក្នុងនាម​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ (MRC) ដើម្បី​បញ្ឈប់​គម្រោង​នេះ​ក្រោម​កិច្ចព្រមព្រៀង​មេគង្គ​”​។​

​មាត្រា​៧ ក្រោម​កិច្ចព្រមព្រៀង​របស់​គណៈ​កម្ម​ការ​ទន្លេមេគង្គ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ដើម្បី​ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព​នៃ​អាង​ទន្លេមេគង្គ​ឆ្នាំ ១៩៩៥ ចែងថា សមាជិក MRC​អាច​បដិសេធ​នូវ​សំណើ​​ណាមួយ​សម្រាប់​តំបន់​ដែល​ពួកគេ​គិត​ថា​អាច​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​។ ទោះយ៉ាងណា មាត្រា​នេះ​មិន​ដែល​ត្រូវបាន​ប្រើ​ពីមុន​ទេ​នេះ​បើ​យោង​តាម​លោក​សម​គាត​។​

​លោក​បាន​និយាយថា​រដ្ឋាភិបាល​បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ឡាវ​សម្រាប់​ការសិក្សា​អំពី​បរិស្ថាន​ជា​ពិសេស​នៅពេល​ព័ត៌មាន​ផ្តល់ឱ្យ​មាន​កំណត់​ដោយ​រដ្ឋាភិបា​លឡាវ​បានចង្អុលបង្ហា​ញ​ពី​ការកើនឡើង​នូវ​កម្រិត​ដីល្បាប់​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប​។ លោក​សម​គាត​និយាយថា “​ប៉ុន្តែ​ទិន្នន័យ​នេះ​ហួស​សម័យ​អស់ហើយ​។ អាជ្ញាធរ​ថៃ​ត្រូវការ​ព័ត៌មាន​ថ្មីៗ​បន្ថែមទៀត​”​។​

​លោក​និយាយថា “​យើង​បាន​ស្នើសុំ​ព័ត៌មាន​បន្ថែម​ពី​រដ្ឋាភិបាល​ឡាវ​ជា​ពិសេស​ទាក់ទង​នឹង​ក្តីបារម្ភ​ដែល​យើង​មាន​ជុំវិញ​ផលប៉ះពាល់​ឆ្លង​ព្រំដែន​នៃ​គម្រោង​នេះ​។ តាម​ខ្ញុំ​ដឹង​ការវាយតម្លៃ​បរិស្ថាន​ត្រឹមត្រូវ​​មិនទាន់​ត្រូវបាន​អនុវត្ត​នៅឡើយ​ទេ​”​។​

​លោក​សម​គាត​និយាយថា បើ​គ្មាន​ការសិក្សា​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ដែល​មាន​បច្ចុប្បន្ន​ភាព​និង​មាន​ស្តង់ដារ​ទេនោះ ថៃ​នឹងមិន​ចាប់ផ្តើម​នីតិវិធី​សម្រាប់​ការជូនដំណឹង ការផ្តល់​ប្រឹក្សា​និង​កិច្ចព្រមព្រៀង​​ជាមុន (PNPCA) ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​ឡាវ​នោះទេ​។​

​ខណៈ​ដែល​ទំនប់​វា​រី​អគ្គិសនី​សា​ណា​ខាម​កំពុង​ត្រូវបាន​សាងសង់​នៅ​លើ​ដង​ទន្លេមេគង្គ MRC​តម្រូវឱ្យ​មាន​ការបើក​ដំណើរការ PNPCA ដោយ​ប្រទេស​នី​មួយៗ​ដែល​រង​ផលប៉ះពាល់​៕

​ទន្លេមេគង្គ​នៅ​ស្រុក​សាង​ខុម​ខេត្ត​ណុង​ខាយ ថត​កាលពី​ខែ​កក្កដា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular