Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ ប្រហា...

អ៊ីរ៉ង់ ប្រហារជីវិត​អ្នកកាសែត​ដែល​ជំរុញ​អោយមាន​ការតវ៉ា​ប្រឆាំង​

​ប្រែ​សម្រួលៈ​វាសនា​/​តេ​អេ​រ៉ង់​៖ អាជ្ញាធរ​បាន​និយាយថា អ៊ីរ៉ង់​បាន​ប្រហារជីវិត បុរស​ម្នាក់​ដែល​ធ្លាប់ធ្វើ​ជា​អ្នកកាសែត ដោយសារ​តែ​ការងារ​តាម​បណ្តាញ​សង្គម​អន​ឡាញ​របស់​គាត់​បាន​ជួយ​ញ៉ាំងអោយមាន​​ការតវ៉ា​ប្រឆាំង​សេដ្ឋកិច្ច​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១៧​។​

​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​និង​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​IRNA​បាន​និយាយថា លោក រូ​ហូ​ឡា ហ្សាំ ត្រូវ​បាន​ព្យួរក​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។​

​កាលពី​ខែ​មិថុនា តុលាការ​មួយ​បាន​កាត់ទោស​ប្រហារជីវិត​លោក ហ្សាំ ចំពោះ​«​អំពើ​ពុករលួយ​លើ​ផែនដី​» ជា​បទ​ចោទប្រកាន់​ដែល​គេ​ប្រើ​ក្នុងករណី​ពាក់ព័ន្ធ​នឹង​ចារកម្ម ឬ​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋា​ភិ​​បាល​អ៊ីរ៉ង់​។​

​សូមបញ្ជាក់​ថា គេហទំព័រ​និង​បណ្តាញ​ផ្ញើ​សារ​មួយ​ក្នុង​Telegram​របស់​ហ្សាំ បាន​ជំរុញ​ការតវ៉ា​ប្រឆាំង​និង​ផ្សព្វផ្សាយ​ព័ត៌មាន​អាក្រក់​អំពី​មន្ត្រី ដែល​វា​ប្រឆាំង​ដោយ​ផ្ទាល់​ទៅ​នឹង​ក្រុម​មេដឹកនាំ​សាសនា​នី​កាយ​​ស៊ី​អាយ​របស់​ប្រទេស​។​បាតុកម្ម​នៅ​ចុងឆ្នាំ​២០១៧ តំណាង​អោយ​ការ​ប្រឈម​ធំ​បំផុត​ចំពោះ​អ៊ីរ៉ង់ ចាប់តាំងពី​ការតវ៉ា​ប្រឆាំង​នៃ​ចលនា​បៃតង​នៅ​ឆ្នាំ​២០០៩ និង​ក៏​បាន​បង្កើត​គំរូ​សំរាប់​ការតវ៉ា​ប្រឆាំង​មហា​​ជន​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន​៕

​អ្នកកាសែត រូ​ហូ​ឡា ហ្សាំ បាន​និយាយ​នៅក្នុង​តុលាការ​បដិវត្តន៍ កាលពី​ថ្ងៃ​០២​មិថុនា ឆ្នាំ​២០២០ ក្នុង​ក្រុងតេអេ​រ៉ង់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular