ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្នុងដំណាក់កាល នៃការបិទ ផ្សាយបញ្ជី បោះឆ្នោតដំបូង នៅទូទាំងប្រទេស មានពាក្យបណ្តឹងសរុប ចំនួន ១៤១ បណ្តឹង ក្នុងនោះ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានបណ្តឹងចំនួន ១៣៩ បណ្តឹង និងនៅថ្នាក់ គ.ជ.ប មាន បណ្តឹងចំនួន ២ បណ្តឹង។ ក្នុងចំណោមបណ្តឹងទាំង ១៣៩ ដែលមាននៅថ្នាក់ក្រុម ប្រឹក្សាឃុំ សង្កាត់ មានបណ្តឹងចំនួន ១២០ បានប្តឹងបន្តទៅថ្នាក់ គ.ជ.ប ។ ជារួម នៅថ្នាក់ គ.ជ.ប មានពាក្យបណ្តឹង ចំនួន ១២២ បណ្តឹង។
ពាក្យបណ្តឹង នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ១៣៩ បណ្តឹង (បណ្តឹងតវ៉ាចំនួន ២ បណ្តឹង បណ្តឹងជំទាស់ចំនួន ១៣៦ បណ្តឹង និងសុំឱ្យផ្តន្ទាទោសចំនួន ១ បណ្តឹង) ដែល ទទួលបានពីៈ
– គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ១១២ បណ្តឹង។
– ប្រជាពលរដ្ឋ ចំនួន ២៦ បណ្តឹង ។
– សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១ បណ្តឹង។
សម្រាប់បណ្តឹងជំទាស់ទាំង ១៣៦ បណ្តឹង ជាបណ្តឹងសុំឱ្យលុបឈ្មោះ ប្រជាពលរដ្ឋ ដែល មិនមានលក្ខខណ្ឌ លំនៅឋាន ចំនួន ១៣៥ បណ្ដឹង និងបណ្តឹងសុំឱ្យលុប អ្នកស្លាប់ម្នាក់ ចំនួន ១ បណ្ដឹង។ ដោយឡែក បណ្តឹងតវ៉ា ចំនួន ២ បណ្តឹង ជាបណ្ដឹងសុំរក្សាទុក ឈ្មោះអ្នក បោះឆ្នោត។
លទ្ធផលនៃការដោះស្រាយ ពាក្យបណ្តឹង នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់មានដូច ខាងក្រោម៖
– សម្រេចយល់ព្រមតាមពាក្យបណ្តឹង ចំនួន ៥ បណ្តឹង ក្នុងនោះមាន៖
• បណ្តឹងជំទាស់សុំឱ្យលុបឈ្មោះ ចំនួន ៣ បណ្តឹង
• បណ្តឹងតវ៉ាសុំរក្សាទុកឈ្មោះ ចំនួន ២ បណ្តឹង
– សម្រេចបដិសេធពាក្យបណ្តឹង ចំនួន ១៣០ បណ្តឹង
– ធ្វើលិខិតជូនដំណឹងបដិសេធទៅដើមបណ្តឹង (ជាបទល្មើសព្រហ្មទណ្ឌមិនពាក់ព័ន្ធ នឹងច្បាប់បោះឆ្នោត) ចំនួន ១ បណ្តឹង
– ចារបដិសេធពាក្យបណ្តឹង (ពាក្យបណ្តឹងមិនទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង ឬថ្លស់សិទ្ធិ ឬពាក្យបណ្តឹងមិនមានបញ្ជាក់ព័ត៌មានគ្រប់គ្រាន់) ចំនួន ៣ បណ្តឹង។
ពាក្យបណ្តឹងនៅថ្នាក់ គ.ជ.ប សរុបមានចំនួន ១២២ បណ្តឹង (ប្តឹងផ្តន្ទាទោសចំនួន ២ បណ្តឹង និងប្តឹងបន្តពីក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១២០ បណ្តឹង) ដែលទទួលបានពីៈ
– គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ១០៤ បណ្តឹង
– ប្រជាពលរដ្ឋ ចំនួន ១៨ បណ្តឹង។
លទ្ធផលនៃការដោះស្រាយ ពាក្យបណ្តឹង នៅថ្នាក់ គ.ជ.ប មានដូចខាងក្រោម ៖
– សម្រេចបដិសេធ ពាក្យបណ្តឹង ចំនួន ២៥ បណ្តឹង ដែលជាបណ្តឹង ជំទាស់នឹងសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ (ដើមបណ្តឹង បានប្តឹងសុំឱ្យលុបឈ្មោះ អ្នកបោះឆ្នោត ចំនួន ៧៨៩)។
– កំពុងដោះស្រាយ ចំនួន ៩៧ បណ្តឹង។
សូមជម្រាបជូនថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាល នៃការបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង មាន ៣ ដំណាក់កាលរួមមាន ៖
– ការដាក់ ការទទួលពាក្យបណ្តឹងនៅ កប/ឃ.ស មានរយៈពេល ៥ថ្ងៃ យ៉ាងយូរ និង ការ ដោះស្រាយពាក្យបណ្តឹងរយៈពេល ៣ថ្ងៃ យ៉ាងយូរ បានដោះស្រាយចប់រួចរាល់។
– ការដាក់ ការទទួលពាក្យបណ្តឹងនៅ គ.ជ.ប មានរយៈពេល៥ថ្ងៃ យ៉ាងយូរ និងការដោះ ស្រាយ ពាក្យ បណ្តឹងរយៈពេល ៥ថ្ងៃ យ៉ាងយូរ ។
– ការដាក់ការទទួលពាក្យបណ្តឹង នៅក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល ៥ថ្ងៃយ៉ាងយូរ និងការដោះស្រាយ ពាក្យបណ្តឹង រយៈពេល ១០ថ្ងៃ យ៉ាងយូរ ។
តាមប្រតិទិនការងាររបស់ គ.ជ.ប ការដោះស្រាយពាក្យបណ្តឹង ទាក់ទងនឹងការបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នក ដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត នៅថ្នាក់ គ.ជ.ប នឹងបញ្ចប់ត្រឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ៕PC