កណ្តុរ ​២៤​ ក្បាល ​កំពុង​បំពេញ​បេសកកម្ម​ដោះមីន ​នៅ​កម្ពុជា

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រៅពី​សុនខ​ជាង​ ២០០​ ក្បាល ដែល​កំពុងតែ​ជួយ​បំពេញ​បេសកកម្ម បោសសំអាត​ គ្រាប់មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ កម្ពុជា​ក៏​នៅមាន​សត្វ​ករ​កេរ​ មួយ​ប្រភេទ​ទៀត ដែល​កំពុងតែ​ចាប់ផ្តើម មាន​សកម្មភាព​កាន់តែ​សកម្ម​ឡើង​ នៅ​ក្នុងការ​បោសសំអាត កាកសំណល់​សង្គ្រាម ​ទាំងនេះ​ផងដែរ។

​តាម​របាយការណ៍​រប​ស់​ អង្គភាព​ស៊ីម៉ាក​ បាន​ឲ្យ​ដឹងថា នៅពេល​បច្ចុប្បន្ននេះ​ កម្ពុ​ជា មានសត្វ​កណ្តុរ​ ចំនួន​សរុប​ប្រមាណ​ជា ២៤ ក្បាល​ កំពុងតែ​បំពេញ​បេស​កកម្ ម​របស់​ពួកវា​ នៅក្នុងការជួយ​បោសសំអាត​មីន នៅ​កម្ពុជា ។

​កណ្តុរ​ ហិត​មីន​ទាំងនោះ ត្រូវបាន​គេ​ដឹងថា កំពុងតែ​ប្រតិបត្តិការ​ នៅ​កងឯកភាព​កំចាត់មីន​ទី​៤ ខេត្តសៀមរាប និង​កងឯកភាព​កំចាត់មីន​ទី​៦ ខេត្តព្រះវិហារ ៕​PC /V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular