ដោយ: ភ្នំស្វាយ / កំពង់ធំ: រដ្ឋបាលខេត្តកំពង់ធំ បានអោយថ្នាក់ដឹកនាមនិងមន្ត្រិក្រុមការងារចុះណែនាំដល់អាជីវករ នៅផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងភោជនីយដ្ឋាននៅក្នុងក្រុងស្ទឹងសែន រួមគ្នាអនុវត្តតាមក្បួនអនាម័យរបស់ក្រសួងសុខាភិបាល រួមទាំងអនុសាសន៍របស់សម្តេចតេជោ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍។
ប្រភពព័ត៌មានអោយដឹងកាលពីថ្ងៃទី១១ខែធ្នាំ២០២០ ថា៖ លោកព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំបានដឹកនាំក្រុមការងារ ចុះអប់រំ និងណែនាំ ដល់អាជីវករ និងប្រជាពលរដ្ឋនៅគោលដៅដូចខាងលើ ដែលជាការអនុវត្តន៍វិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
លោកបានបន្តថា ប្រជាពលរដ្ឋចាំបាច់ ត្រូវការផ្អាករាល់ការជួបជុំ ឬការប្រមូលផ្ដុំគ្នាជាក្រុមធំ, អនុញ្ញាតឲ្យមានការជួបជុំមិនឱ្យលើសពី២០នាក់ ក្នុងករណីចាំបាច់ ប៉ុន្តែការជួបជុំនេះ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម យ៉ាងតិចចម្ងាយ១,៥ម៉ែត្រ ពីម្នាក់ទៅម្នាក់, ។
ពោលគឹ គ្រប់អាជីវករទាំងអស់ត្រូវពាក់ម៉ាស់ជាប្រចាំ ក្នុងអំឡុងពេលលក់ដូរ ត្រូវមានអាល់កុល ឬជែលសម្រាប់ប្រជាពលរដ្ឋលាងសំអាតដៃរាល់ពេលទទួលទំនិញផ្សេងៗពីគ្នាទៅវិញទៅមក,។
គ្រប់ភោជនីយដ្ឋានត្រូវរៀបចំឲ្យមានអាល់កុល ឬជែល ឧបករណ៍វាស់កំដៅ សម្រាប់វាស់ជូនគ្រប់ភ្ញៀវទាំងអស់ដែលបានចេញ និងចូល ពិសារភោជនីអាហារ, រាល់ពេលទំនាក់ទំនងជាមួយភ្ញៀវ បញ្ជាទិញនិងលើកម្ហូបអាហារត្រូវពាក់ម៉ាស់ និងរក្សាគំលាតសុវត្ថិភាព ៕