Home ព័ត៌មានជាតិ សង្គម អភិបាលខណ្ឌ​សែ...

អភិបាលខណ្ឌ​សែន​សុខ​ចាត់​ឲ្យ​ចៅសង្កាត់​ចុះសួរសុខទុក្ខ និង​ផ្ដល់​ថវិកា​ជូន​លោកយាយ​អាយុ​៨១​ឆ្នាំ ដែល​ត្រូវ​យុវជន​ម្នាក់​រំលោភ​បានសម្រេច​

ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​: ក្រោយពី​ទទួលបាន​ព័ត៌មាន​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៩ និង​៣០​នាទី មាន​ករណី​រំលោភ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​អាយុ​៨១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល​ជិតគ្នា ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។

​ដោយ​ក្តី​អាណិតអាសូរ​ចំពោះ​លោកយាយ លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ បាន​ចាត់​ឲ្យ​លោក ឃឹម រ័ត្ន ចៅសង្កាត់​អូរ​បែកក្អម​និង​ក្រុមការងារ តំណាង​លោក​អភិបាលខណ្ឌ បាន​អញ្ជើញ​ទៅ​សាកសួរ​សុខទុក្ខ និង​បាន​នាំយក​ថវិកា របស់លោក​ផ្ទាល់ ចំនួន​៥០០.០០០​រៀល ទឹកដោះគោឆៅ​៤​ឡូ​តិ៍ ជូន​ដល់​លោកយាយ​នៅ​បន្ទប់​ជួល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular