​លោក នី ណាក់ ត្រូវបាន​តុលាការ​ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: លោក ហុង សុ​គុណ​វ​ឌ្ឍ​នា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ នេះ បានចេញ​ដីកាឃុំខ្លួន លោក នី ណាក់ ដែល​ប្រើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក IMan-KH ដាក់ពន្ធនាគារ​ព្រៃ​ស បណ្តោះអាសន្ន​។ នេះ​បើ​យោងតាម​ដីកា​បង្គាប់​អោយ​ឃុំខ្លួន​របស់​តុលាការ ។

​លោក នី ណាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ជេរប្រមាថ​ជា​សាធារណៈ និង ញុះញង់​អោយមាន​ការរើសអើង​» តាម​មាត្រា​៣០៧ មាត្រា​៤៩៤ និង មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ​។

​លោក នី ណាក់ កន្លងមក តែងតែ​ដៀមដាម ជេរប្រមាថ ទៅលើ​បុគ្គល និង ស្ថាប័ន រដ្ឋ ជា​ញឹកញាប់ ហើយ​ចុងក្រោយ នេះ គឺ បាន​ឌឺដង ឬ ផ្គើន នឹង​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពាក់ព័ន្ធ​ការប្រៀបធៀប​ការពាក់​ម៉ាស់​អោយ​សត្វ​មាន់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular