Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​ដ...

បុរស​ម្នាក់​ដោយ​ភ្លើង​ប្រចណ្ឌ​បាន​ដាច់ចិត្ត​ចងក​ស្លាប់​ខ្លួន លើ​ដៃ​អេ​ស្កា​វា​ទ័​រ​ចោល​គូ​ដណ្ដឹង​

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ដោយ​ភ្លើង​ប្រចណ្ឌ​បុរស​ជាង​ជួសជុល​អេ​ស្កា​វា​ទ័​រ​ម្នាក់ បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​ចងក បញ្ចប់ជីវិត​លើ​ដៃ​អា​អ៊ិ​ច ចោល​គូ​ដណ្ដឹង​ជិត​ដល់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​ទៅហើយ​។ បង្ក​ការភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​សុក្រ ទី​១១ ខែធ្នូ ឆ្នាំ​២០២០ ត្រង់ចំណុច​ការដ្ឋាន​ជួសជុល​អា​អ៊ិ​ច​មួយកន្លែង នៅក្នុង​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ ភី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរប​ជាង​ជួសជុល​អេ​ស្កា​វា​ទ័​រ ស្នាក់​នៅក្នុង​ការដ្ឋាន ជិត​ឡ​ឥត​៥​ខ្នង​ក្នុងភូមិ​ឡ​កំបោរ​សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ​។​
​ចំណែក​នារី​ដែលជា​គូ​ដណ្ដឹង​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​អាយុ​ទើបតែ​១៦​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា​។​

​តាម​ប្រភពពី​គូរ​ដណ្ដឹង​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ជនរងគ្រោះ​ដែលជា​គូរ​ដណ្ដឹង​ជិត​ដល់​ថ្ងៃ​រៀបការ​ទៅហើយ នៅតែ​មួយខែ​កន្លះ​ទៀត​នឹងត្រូវ​ចូល​រោងការ​ហើយ​។ ប្រភព​បន្តទៀតថា បុរស​ជា​គូ​ដណ្ដឹង​របស់គាត់​ពេល​ស្រវឹង​ម្ដងៗ តែងតែ​ប្រើ​អំពើហិង្សា​ដាក់​គាត់​ដោយសារ​ភ្លើង​ប្រចណ្ឌ​។ នារី​ជា​គូ​ដណ្ដឹង​បញ្ជាក់ថា “​នៅ​ថ្ងៃកើតហេតុ​គាត់​បាន​ស្រវឹងស្រា​ដេញ​វាយ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​បាន​រត់​ចេញពី​ការដ្ឋាន​ទៅ​ពួន​ស​ង្ងំ​ផ្ទះ​អ្នកជិតខាង ដោយសារ​គាត់​រក​ខ្ញុំ​មិនឃើញ គាត់​ត្រឡប់មក​ការដ្ឋាន​វិញ ខណៈពេល​នោះ ខ្ញុំ​ក៏​ដើរ​ចូលមក​ការដ្ឋាន​បាន​បន្តិច ស្រាប់តែ​ឃើញ​គាត់​ចងក នឹង​ដៃ​អេ​ស្កា​វា​ទ័​រ ស្លាប់​បាត់ទៅហើយ​”​។​

​ភ្លាមៗ​នោះដែរ នារី​ខាងលើ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ស្នងកា​រាជធានី​ភ្នំពេញ ចុះមក​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់​ហើយ បាន​បញ្ជាក់ថា សព​បុរស​ខាងលើ​ពិតជា​ចងក ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។ រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular