Home ព័ត៌មានជាតិ សេដ្ឋកិច្ច ការ​អ៊ុត​កៅស៊...

ការ​អ៊ុត​កៅស៊ូ​លើផ្លូវ​៣៤​ខ្សែ​អនុវត្តបាន​៧,៣១​ភាគរយ​នៃ​គម្រោង​ហើយ​


​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈរដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ជម្រុញ​ឱ្យ​ក្រុម Lee Service Cambodia PTC,LTD បង្កើន​សកម្មភាព​អ៊ុត​កៅស៊ូ​លើ​ខ្សែ​ផ្លូវ ដែល​ខ្លួន​ទទួលបាន​ពី​គម្រោង សាងសង់​ផ្លូវ​៣៤​ខ្សែ ដើម្បី​ឱ្យបាន​រួចរាល់​តាម​ការគ្រោងទុក នៅ​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២១ ឯ​ក្រុមហ៊ុន​២​ផ្សេងទៀត​បាន​ដំណើរការ​ទៅ​រលូន​អាច​ហើយ​តាម​ការកំណត់​។​

​លោក​គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ថា​ក្រុមហ៊ុន​ពីរ​នៅក្នុង​ចំណោម​បី ដែល​ទទួលបាន​សិទ្ធិ​អ៊ុត​កៅស៊ូ​លើ​គម្រោង​ផ្លូវ​៣៤​ខ្សែ បាន​ដំណើរ ការល្អ​ហើយ​នៅសល់តែ​ក្រុមហ៊ុន​មួយ គឺ​ក្រុមហ៊ុន Lee Service Cambodia PTC,LTD ទេ​ដែល​មិនទាន់​លឿន តែ​យើង បាន​ជម្រុញ​ឱ្យ​ក្រុមហ៊ុន​បង្កើនល្បឿន​ហើយ ក្រុមហ៊ុន​នឹង​បន្ថែម​ឡ​ដុត​មួយទៀត​ដើម្បី​ឱ្យទាន់​តាម​ផែនការ​។ ការ​អ៊ុត​ផ្លូវ​នេះ​អាច​ហើយ​តាម​ផែនការ​បើ​គ្មាន​ការរំខាន​ពី​អាកាសធាតុ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១០ ខែធ្នូ ការ​អ៊ុត​កៅស៊ូ​សម្រេចបាន ៩៣.៦០០​ម៉ែត្រក្រឡា ស្មើ​ប្រមាណ​៧.៣១​ភាគរយ នៃ​ចំនួន​ផ្លូវ​ដែល​ត្រូវ​អ៊ុត​១.២៧៩.៥៩២.៥០​ម៉ែត្រក្រឡា​។​

​តាម​ការគ្រោង​ផ្លូវ​ទាំង​៣៤​ខ្សែ​ដែល​បាន​ចាក់​បេតុង​រួច នៅ​ក្រុងព្រះសីហនុ ត្រូវ​អ៊ុត​កៅស៊ូ​បេ​ទី​មី​ន័​រ​បន្ថែម​ពីលើ​កម្រាស់​០.០៧​មី​លី​ម៉ែត្រ មាន​ប្រវែង​ជាង​៨០​គី ឡូ​ម៉ែត្រ ដែលមាន​ផ្ទៃ​សរុប​១.២៧៩.៥៩២.៥០​ម៉ែត្រក្រឡា និង​ដើម្បី​ឱ្យបាន​ហើយ នៅ​ថ្ងៃទី​១៥ ខែមីនា​ឆ្នាំ​២០២១ ក្នុង​មួយថ្ងៃ​ត្រូវ​អ៊ុត​ឱ្យបាន​រួច​ចំនួន ១២.៣៣៨.១៥ ម៉ែត្រក្រឡា​។​

​ក្រុមហ៊ុន​ទទួលបាន​គម្រោង​អ៊ុត​កៅស៊ូ​បេ​ទី​មី​ន័​រលើ​ផ្លូវ​ទាំង​៣៤​ខ្សែ​នៅ​ក្រុង ព្រះសីហនុ​មាន​ចំនួន​៣ គឺ​ក្រុមហ៊ុន​CCES Engineering Services Co., LTD ទទួលបាន​ផ្លូវ​ចំនួន​០៥​ខ្សែ​, ក្រុមហ៊ុន​TCM Engineering Co., LTD ទទួល​ចំនួន​១២​ខ្សែ​, ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវ​ចំនួន​១៧​ខ្សែ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular