Home ព័ត៌មានជាតិ សន្តិសុខ ផ្ទះ​២​ខ្នង​ត...

ផ្ទះ​២​ខ្នង​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​លេប​ត្របាក់​គ្មាន​សល់​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ ផ្ទះ​របស់​ជនជាតិខ្មែរ​ឥស្លាម​ចំនួន​២​ខ្នង ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​កាលពី​វេលា​ថ្ងៃត្រង់ ទី​១២ ខែធ្នូ ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ទី​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​

​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ខាងលើ​មាន មួយ​ខ្នង​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ ប្រក់​ក្បឿង ទំហំ​ប្រវែង​៦​ម៉ែត​គុណ​១៦​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ រូ​ន យ៉ា ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ និង​មួយ​ខ្នង​ទៀត​មាន​ទំហំ​ដូចគ្នា ដែលមាន​ម្ចាស់​ឈ្មោះ រូ​ន ម៉ាត់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​ជនជាតិ​ខ្មែរឥស្លាម​។ ម្ចាស់ផ្ទះ​ទាំង​២​នេះ​ជា​បងប្អូន​នឹង​គ្នា​ផងដែរ​។​
​នគរបាល​បានអោយដឹងថា នៅក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៦​គ្រឿង​ទៅ​អន្តរាគមន៍​ក្នុងនោះ​មាន​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៥​គ្រឿង និង​រថយន្ត​របស់​សាលាខណ្ឌ​ឬ​ស្សី​កែវ ចំនួន​១​គ្រឿង បានចេញ​បាញ់​ពន្លត់​។ ភ្លើង​បាន​រលត់ទៅវិញ​នៅវេលា​ម៉ោង​១២​និង​៥០​នាទី ។ ទាក់ទិន​ការកើតមាន​អគ្គីភ័យ​នេះ នគរបាល​អោយដឹងថា បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular