Home ព័ត៌មានអន្តរជាតិ កិច្ចពិភាក្សា...

កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ឈានចូល​៤៨​ម៉ោង​ចុងក្រោយ នៅពេល​អង់គ្លេស​គំរាម​បញ្ជូន​នាវាចម្បាំង​ទៅ​ការពារ​ដែន​នេសាទ​ប្រឆាំងនឹង​ទូក​របស់​សមាជិក​អឺរ៉ុប​

​ប្រែ​សម្រួលៈ​វាសនា​/​ឡុង​ដ៍​៖​ចក្រភព​អង់គ្លេស​បាន​ចេញ​ការព្រមាន​ទៅ​កាន់​អាជ្ញាធរ​ក្រុង​ព្រុច​សែ​ល អំពី​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ហើយក៏​បាន​ត្រៀម​បញ្ចេញ​នាវា​​ចម្បាំង​ទៅ​ល្បាត​ដែល​នេសាទ​របស់ខ្លួន នៅពេល​ការចរចា​បាន​ឈាន​ចូល​៤៨​ម៉ោង​ចុងក្រោយ​។​

​នាវា​ប្រដាប់អាវុធ​ប្រវែង​៨០​ម៉ែត្រ ត្រូវ​បាន​ត្រៀម​ទុក​ជា​ស្រេច​ដើម្បី​ការពារ​ដែនទឹក​អង់គ្លេស​ពី​ទូក​នេសាទ​របស់​សហភាព​អឺរ៉ុប ក្នុងករណី​ដែល​មិន​មាន​កិច្ចព្រមព្រៀង​ថ្មី ស្តីពី​សិទ្ធិ​នេសាទ​បន្ទាប់​ពី​ថ្ងៃ​៣១​ធ្នូ​ទៅ ។​

​ការអះអាង​អំពី​ចំណាត់ការ​ប្រើ​នាវាចម្បាំង​នេះ​កើតឡើង​ចំ​ពេល​នាយក​រដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន និង​ប្រធាន​គណៈកម្មាធិការ​សហភាព​អឺរ៉ុប អ៊ឺ​ស៊ូឡា វ៉ុន ដឺ ឡេ​យេន​បាន​ព្រមាន​ភាគី​ទាំង​ពីរ​អំពី​​ការ​មិន​មាន​កិច្ចព្រមព្រៀង ក្នុង​ការចរចា​ពាណិជ្ជកម្ម​។​

​កាលពី​ថ្ងៃ​សុក្រ លោក​ច​ន​សុន បាន​ជួប​ទេសរដ្ឋមន្ត្រី ម៉ៃ​ឃើ​ល ហ្គូ​វ ដែល​ទទួលបន្ទុក​ផែនការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​និង​មន្ត្រី​ដទៃ​ទៀត​ដើម្បី​ត្រៀម​ផែនការ​ក្នុងករណី​អង់គ្លេស​ចាកចេញ​​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។​

​វា​បាន​កើតឡើង​ក្រោយ​ពី​អធិកា​ប​តី​អាឡឺម៉ង់ អង់​ហ្គេ​ឡា មឺ​គែល និង​ប្រធានាធិបតី​បារាំង អេម​ម៉ានុយ​អែល ម៉ា​ក្រុង វាយប្រហារ​រិះគន់​នាយករដ្ឋមន្ត្រី​អង់គ្លេស​៣​លើក​នៅ​សប្តាហ៍​នេះ ក្រោយ​ពី​ប៉ុនប៉ង​​និយាយ​ជាមួយ​ពួក​គេ​ដោយ​ផ្ទាល់​អំពី​កិច្ច​ពិភាក្សា​ដែល​ជាប់គាំង​។​

​ការនេសាទ​ជា​បញ្ហា​ប្រទាំង​ប្រទើស​បំផុត​មួយ​នៅក្នុង​ការចរចា​ជាមួយ​ប្លុក​នេះ ដោយ​បារាំង​មិន​ពេញចិត្ត​នឹង​សំណើ​របស់​អង់គ្លេស​អំពី​ការកាត់បន្ថយ​កូតា​សំរាប់​ទូក​នេសាទ​សហភាព​អឺរ៉ុប​។​កិច្ចព្រមព្រៀង​​ចូល​ដែនទឹក​ផង​គ្នា​នឹង​បញ្ចប់​នៅ​ឆ្នាំក្រោយ តែ​ភាគី​ទាំង​២​នៅ​មិន​ចុះសម្រុង​គ្នា​អំពី​អ្វី​ដែល​ត្រូវ​យកមក​ជំនួស​លក្ខខណ្ឌ​បច្ចុប្បន្ន​៕

​យោង​តាម​សារព័ត៌មាន Times ពួក​មន្ត្រី​អង់គ្លេស​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​បង្កើន​ការ​ល្បាត ដោយ​អនុញ្ញាត​អោយ​កងទ័ពជើងទឹក​ឡើង​ឆែកឆេរ​នាវា​បរទេស​និង​ចាប់ខ្លួន​អ្នកនេសាទ បើ​មិន​មាន​កិច្ច​​ព្រមព្រៀង​ទេ​ក្នុងរង្វង់ក្រហមជាដែនទឹកដែលអង់គ្លេសអះអាងថានឹងត្រូវល្បាតការពារទល់នឹងទូកអឺរ៉ុប ក្នុងករណីមិនមានកិច្ចព្រមព្រៀង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular