ដោយៈ សីហៈ/ភ្នំពេញៈ មកដល់ពេលនេះហើយស៊ីម៉ាក់បានអះអាងថា កម្ពុជានៅតែបន្ត មានអ្នកដែលយកសំណល់គ្រាប់ផ្លោងមកដំកែច្នៃ មកធ្វើទ្រនប់ដំដែកកែច្នៃធ្វើឧបករណ៍ ប្រើប្រាស់ផ្សេងៗ បន្តទៀត ។
ប្រភពដដែលបានបន្តថា ជាក់ស្តែងកាលពីពេលថ្មីៗនេះ មន្ត្រីនៃអង្គភាពស៊ីម៉ាក់បានចុះទៅ កន្លែងដំដែកមួយកន្លែងនៅខេត្តត្បូងឃ្មុំចុះរឹបអូស និងអប់រំពលរដ្ឋឲ្យឈប់បន្តការប្រើ ប្រាស់សំណល់យុទ្ធផលទាំងនេះ មកប្រើប្រាស់បន្តទៀត ដោយសាតែវាគ្រោះថ្នាក់បំផុត ។
នៅក្នុងករណីដែលវាផ្ទុះ ពពួកគ្រាប់ផ្លោងធន់ធ្ងន់បែបនេះ វាអាចសម្លាប់មនុស្សនិងបង្កវិនាសសកម្មច្រើន ៕PC