​បញ្ចាល់ , ​ជម្លោះ​ , ​ជម្លៀស​ , ឈ្លៀស​ , បណ្ដោះ​

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត

​បញ្ចាល់
​កិរិយាសព្ទ
ធ្វើ​ឲ្យ​ចាល់​
​បញ្ចាល់ទឹក ។​

​ជម្លោះ​
(​ជំ​-​លោះ​)
​នាមសព្ទ​
​វិវាទ​, ដំណើរ​ឈ្លោះ​
​កើត​ជម្លោះ​, កុំ​បង្កជម្លោះ ។​

​ជម្លៀស​
(​ជំ – លៀស​)
នាមសព្ទ​
​ការ​ឈ្លៀស ( ម​. ព​. ឈ្លៀស ) ។​

ឈ្លៀស​
​កិរិយាសព្ទ​
​ស្កាត់​កែន​យក​ពាហនៈ​ឬ​យក​មនុ​ស្សមក​ប្រើ​ជា​រាជការ​បណ្ដើរ​សិន ដោយ​បន្ទាន់ការ​ប្រញឹកប្រញាប់​
​ឈ្លៀសរទេះ​, ឈ្លៀសគោ​, ឈ្លៀសមនុស្ស ។​

បណ្ដោះ​
​កិរិយាសព្ទ​
​នាំ​ដោះចេញ​, នាំ​ឲ្យ​ឃ្លាត ដោយ​លបលាក់​
​បណ្ដោះទ្រព្យ​, បណ្ដោះអីវ៉ាន់​, បណ្ដោះ​កូន​ឲ្យ​គេច​ចេញពីផ្ទះ ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular