Home ព័ត៌មានជាតិ សង្គម ឯកអគ្គរដ្ឋទូត...

ឯកអគ្គរដ្ឋទូត​ប្រុយ​ណេ​រ​ត្រូវបានតែងតាំង​ជា ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​មជ្ឈមណ្ឌល តំបន់​អាស៊ាន សម្រាប់​សកម្មភាព​មីន

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ផេ​ន​ជី​រ៉ា​ន កា​ស្មៀ​ហាន ផេ​ន​ជី​រ៉ា​ន តា​ហៀរ (Pengiran Kasmirhan Pengiran Tahir )​ឯកអគ្គរដ្ឋទូត​ប្រុយ​ណេ​រ​ត្រូវបានតែងតាំង​ជា ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃ មជ្ឈមណ្ឌល តំបន់អាស៊ាន សម្រាប់សកម្មភាពមីន​។

​បន្ទាប់ពី​ត្រូវបាន​ជ្រើសតាំង លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក៏បាន​ផ្ញើសារលិខិត អបអរសាទរជូនចំពោះ លោក ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព ប្រទេសប្រ៊ុយណេ ដា​រូ​សា​ឡឹម ប្រចាំនៅ​កម្ពុជា ។

​មជ្ឈមណ្ឌល តំបន់អាស៊ាន សម្រាប់សកម្មភាពមីន (ARMAC) គឺជា​ស្ថាប័ន​តំបន់​មួយ ដែល​បាន​បង្កើតឡើង​ដោយ​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​សម្រាប់​ទទួលខុស​ត្រូវ​កិច្ចការ​បោសសំអាត​គ្រាប់មីន និង គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​តំបន់​អាស៊ាន ដែល​មកដល់ពេលនេះ គ្រាប់មីន នៅតែ​បន្ត​ស្ថិតនៅ​និង​គម្រាមកំហែង​នៅក្នុង​តំបន់​នៅឡើយ​ទេ ។ មជ្ឈមណ្ឌល​នេះ គឺមាន​ទីស្នាក់ការ​នៅ​រាជធានី​ភ្នំពេញតែម្តង ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular