ដោយៈសរិទ្ធ/បាត់ដំបងៈ បុរសម្នាក់ បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំ បុករថយន្តតូច កាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២០ នៅផ្លូវជាតិលេខ៥ ក្រុម១២ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
បើតាមរបាយការណ៍របស់ អធិការនគរបាល ស្រុកថ្មគោល បានបញ្ជាក់ថាៈ មានករណី គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំ ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1268 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ពីកន្លែងកើតហេតុ និងរថយន្តតូចម៉ាកតូយ៉ូតា ព្រូស ស៊េរីឆ្នាំ២០០៦ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AY -7925 បើកបរដោយឈ្មោះ ញ៉យ ជំនោរ ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិ ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់នៅនឹងកន្លែងកើតហេតុ។
មន្ត្រីនគរបាលជំនាញ ផ្នែកចរាចរណ៍ ស្រុកថ្មគោល បានប្រកាសជូនដំណឹង ស្វែងរកបងប្អូន ក្រុមគ្រួសារសព បើបានឃើញហើយ មកទទួលសពផង៕PC