អាម៉េរិក​ផ្តល់​ភ្លើង​ខៀវ​ដល់​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុន Pfizer ខណៈ​ត្រៀម​លុយ​ទិញ​ថែម​រាប់​លាន​ដូ​សទៀត​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ សហរដ្ឋ​អាម៉េរិក​បានផ្តល់​ភ្លើង​ខៀវ​សំរាប់​ប្រើ​វ៉ាក់សាំង​កូវី​ដ​១៩ របស់​ក្រុមហ៊ុន Pfizer-BioNTech កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​១១​ធ្នូ​ដោយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​​មនុស្ស​ងាយ​រងគ្រោះ​រាប់លាន​នាក់​ក្នុង​ការចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​មួយ​នេះ​។​

​ប្រធានាធិបតី​ដូណាល់ ត្រាំ​បានចេញ​វីដេអូ​ភ្លាមៗ​នៅលើ​បណ្តាញ​សង្គម Twitter កន្លែង​ដែល​លោក​សាទរ​ព័ត៌មាន​នេះ​ថា​ជា​អព្ភូតហេតុ​ខាង​វេជ្ជសាស្ត្រ ហើយ​និយាយ​ថា​ការចាក់​ថ្នាំ​បង្ការ​លើកដំបូង​នឹង​​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​តិចជាង ២៤ ម៉ោង​ទៀត​។​

​ដំណឹង​នេះ​កើត​មាន​ខណៈ​ករណី​ឆ្លង​នៅ​ទូ​ទាំង​សហរដ្ឋ​អាម៉េរិក​កើនឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ពីមុនមក និង​ករណី​ស្លាប់​កើនឡើង​ខ្ទង់​៣០​ម៉ឺន​នាក់​។​

​ឥឡូវនេះ​សហរដ្ឋ​អាម៉េរិក​គឺជា​ប្រទេស​ទី ៦ ដែល​បាន​អនុម័ត​របប​ថ្នាំ​ពីរ​ដូសរ​បស់​Pfizer​បន្ទាប់​ពី​ចក្រភព​អង់គ្លេស បា​រ៉ែ​ន កាណាដា អារ៉ាប់ប៊ីសាអូឌីត​និង​ម៉ិកស៊ិក​។​

​ចំណាត់ការ​នេះ​បាន​កើតឡើង​លឿន​ជាង​ការរំពឹងទុក​និង​បញ្ចប់​នូវ​ឈុត​ឆាក​កក្រើក​មួយ​ថ្ងៃ​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា សេត​វិមាន​គំរាម​បណ្តេញ​ប្រធាន​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ (FDA) លោក សេ​ហ្វិន ហាញ់ ប្រសិន​បើ​លោក​មិន​ផ្តល់​ការយល់ព្រម​ជា​បន្ទាន់​នៅ​ថ្ងៃ​សុក្រ​ទេនោះ​។​

​ការធ្វើអន្តរាគមន៍រ​បស់​លោក​ត្រាំ​បាន​បញ្ចូល​នយោបាយ​ទៅ​ក្នុង​ដំណើរការ​វិទ្យាសាស្ត្រ ដែល​អ្នកជំនាញ​មួយចំនួន​និយាយថា​អាច​ធ្វើឱ្យ​អន្តរាយ​ដល់​ទំនុកចិត្ត​លើ​វ៉ាក់សាំង​។​

​សហរដ្ឋ​អាម៉េរិក​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​កូវី​ដដល់​ប្រជាជន ២០ លាន​នាក់​ក្នុង​រយៈពេល​ត្រឹម​មួយ​ខែ​ធ្នូ​នេះ​ដោយ​បុគ្គលិក​ផ្តល់​សេវា​ថែទាំ​រយៈពេល​យូរ​និង​បុគ្គលិក​ថែទាំ​សុខភាព​នៅ​ជួរ​មុខ​នឹង​​ត្រូវ​ចាក់​មុនគេ​។​

​រដ្ឋាភិបាល​ក៏​និយាយ​កាលពី​ថ្ងៃ​សុក្រ​ផងដែរ​ថា​ខ្លួន​នឹង​ទិញ​ថ្នាំ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna ចំនួន ១០០​លាន​ដូស​បន្ថែម​ទៀត​ចំ​ពេល​មាន​របាយការណ៍​ថា​រដ្ឋាភិបាល​បាន​ផ្តល់​ឱកាស​ទទួល​យក​​ការផ្គត់ផ្គង់​វ៉ាក់សាំង​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន Pfizer ៕

​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer ទទួលបាន​ការអនុញ្ញាត​ប្រើប្រាស់​នៅ​សហរដ្ឋ​អាម៉េរិក​ ដូច្នេះការចាក់វ៉ាក់សាំងនឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular