Home ព័ត៌មានអន្តរជាតិ ក្រពា​របស់​ហ៊...

ក្រពា​របស់​ហ៊ី​ត្លែរ​នឹងត្រូវ​ចាក់​ថ្នាំ​ថែរក្សា​ជា​រៀង​រហូត​ទុក​នៅ​សារមន្ទីរ​ក្រុង​មូ​ស្គូ បន្ទាប់​ពី​ងាប់​ក្នុង​សួនសត្វ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​មូ​ស្គូ ៖ ក្រពើ ដែល​គេ​ថា​ជា​កម្មសិទ្ធិ​របស់​លោក​អាដូ​ហ្វ ហ៊ី​ត្លែរ ត្រូវ​បាន​ចាក់​ថ្នាំ​ថែរក្សា​ជា​រៀងរហូត​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បន្ទាប់ពី​ពី​វា​ងាប់​នៅ​ឆ្នាំ​នេះ​នៅ​សួន​សត្វ​​ក្រុង​មូ​ស្គូ​។​

​សត្វ​ល្មូ​ន​អាយុ ៨៤ ឆ្នាំ​មួយ​នេះ​ត្រូវបាន​រកឃើញ​ដោយ​ទាហាន​អង់គ្លេស​នៅ​ទីក្រុង​ប៊ែរ​ឡាំង បន្ទាប់​ពី​សង្គ្រាមលោកលើកទី ២ ហើយ​បាន​បញ្ជូន​ឱ្យទៅ​កងទ័ព​ក្រហម​សូ​វៀត​។​

​ដាក់ឈ្មោះ “​សា​ធឺ​ន​” (​ភព​សៅរ៍​) ក្រពា​នេះ​ត្រូវបាន​នាំ​ទៅ​រដ្ឋធានី​សូ​វៀត​ក្នុង​ឆ្នាំ ១៩៤៦ ហើយ​បាន​ក្លាយជា​និមិត្តរូប​នៃ​សួនសត្វ​ក្រុង​មូ​ស្គូ​សម្រាប់​កុមារ​ជា​ច្រើន​ជំនាន់​។​

​កាលពី​ថ្ងៃ​សុក្រ​ទី​១១​ធ្នូ ស្បែក​សត្វ​នេះ​ត្រូវបាន​ប្រគល់ជូន​សារមន្ទីរ​ដា​វីន​ក្នុង​ទីក្រុង​មូ​ស្គូ​ហើយ បន្ទាប់ពី​ក្រុម​អ្នកជំនាញ​ខាង​ចាក់​ថ្នាំ​ថែរក្សា​សត្វ​ងាប់ ធ្វើ​ការងារ​រួចរាល់​សត្វ​ល្មូ​ន​នេះ​នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​​នៅក្នុង​ឆ្នាំ​ថ្មី នៅពេល​ការ​រឹតបន្តឹង​កូវី​ដ​១៩ ត្រូវបាន​បន្ធូរបន្ថយ​។​

​លោក ឌី​មេ​ទ្រី វ៉ា​ស៊ី​ល​យ៉េវ គ្រូពេទ្យ​សត្វ​នៅ​សួនសត្វ​មូ​ស្គូ បាន​និយាយថា គ្មានអ្វី​សង្ស័យ​ទេ​ដែល​ហ៊ី​ត្លែរ​កោតសរសើរ​ដល់​សត្វ​ក្រពា​មួយ​នេះ​។​

​សា​ធឺ​ន​បាន​ងាប់​កាលពី​ខែ​ឧសភា ភ្លាមៗ​បន្ទាប់​ពី​ប្រារព្ធ​ខួប​បរាជ័យ​របស់​ហ៊ី​ត្លែរ​លើក​ទី ៧៥ ។​

​សា​ធឺ​ន​បាន​កើត​នៅក្នុង​ព្រៃ​នៅ​រដ្ឋ​មី​ស​ស៊ី​ស៊ី​ប​ពី​ក្នុង​សហរដ្ឋ​អាម៉េរិក​ក្នុង​ឆ្នាំ ១៩៣៦ មុនពេល​ត្រូវ​បាន​ចាប់​និង​ដឹក​ទៅ​សួនសត្វ​ក្រុង​ប៊ែរ​ឡាំង​៕

​សា​ធឺ​ន​នឹងត្រូវ​តាំង​នៅ​សារមន្ទីរ​ក្រុង​មូ​ស្គូ​នៅ​ឆ្នាំ​ថ្មី

អាដូ​ហ្វ ហ៊ី​ត្លែរ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular