ដោយៈជា សីហៈ/ភ្នំពេញៈ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរបានសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ខ្លួនដល់កិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូរីដ ១៩ សរុបប្រមាណ៣.៣០០.០០០ ដុល្លារ ។
ព្រះអង្គទាំងទ្វេរបានប្រោសព្រះរាជទានសរុប ចំនួន៣លើកជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីត១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជអំណោយជាមូលនិធិទាំងបីលោករបស់ព្រះអង្គទាំងទ្វេរ គឺត្រូវបានគេដឹងថា ធ្វើឡើង ដើម្បីដង្ហែរតាមព្រះរាជតម្រិៈ និង ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជ បិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពី សម័យសង្គមរាស្ត្រនិយមដ៏រុងរឿង ។
ក្រៅពីកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រះអង្គទាំងទ្វេរក៏បានយកចិត្តទុកដាក់ និង ជាអ្នកដែលគាំទ្រដ៏សកម្មសម្រាប់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅទីក្រុងភ្នំពេញ និង ខេត្តសៀមរាប ហើយ និងព្រះរាជកម្មភាពមនុស្សធម៌ រួមទាំងយុទ្ធនាការនានាទាក់ទង នឹងជំងឺអេសដ៏ផងដែរ ៕PC/សរន