Home ព័ត៌មានជាតិ សង្គម លោក ស សុខា ផ្...

លោក ស សុខា ផ្តល់​អំណោយ និង​រទេះ​ជនពិការ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពាម​ជរ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ឈឹម ផាន់​ណា ប្រធាន​ក្រុមការងារ ស​.​ស​.​យ​.​ក​. ចុះជួយ​ស្រុក​ពាម​ជរ និង​ក្រុមការងារ បាន​នាំយក​អំណោយ​លោក ស សុខា និង​ក្រុមគ្រួសារ ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​លំបាក​ក្នុង​ជីវភាព និង​ជនពិការ នៅ​ឃុំ​ស្វាយ​ភ្លោះ និង​កោះ​រកា ស្ថិតក្នុង​ស្រុក​ពាម​ជរ ខេត្តព្រៃវែង នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​។​

​អំណោយ​ដែល​លោក ឈឹម ផាន់​ណា និង​ក្រុមការងារ ប្រគល់ជូន​នាឱកាស​នោះ រួមមាន ៖ ប្រជាពលរដ្ឋ​ជួប​ការលំបាក​ក្នុង​ជីវភាព ចំនួន ៥​គ្រួសារ ក្នុងនោះ ១​គ្រួសារៗ ទទួលបាន ៖ អង្ករ ចំនួន ២៥​គីឡូក្រាម មី ចំនួន ១​កេស ទឹកត្រី ចំនួន ១​យួរ ទឹក​ស៊ី​អ៉ី​វ ចំនួន ១​យួរ និង​ថវិកា ចំនួន ៤​ម៉ឺន​រៀល ។ ចំណែកឯ​ពលរដ្ឋ​ពិការ ចំនួន ២​នាក់ ទទួលបាន​រទេះ​ជនពិកា​រ ម្នាក់ ១​គ្រឿង ។​

​ក្នុងឱកាស​នោះដែរ លោក ឈឹម ផាន់​ណា និង​ក្រុមការងារ ក៏បាន​ចុះ​ផ្សព្វផ្សាយ និង​ចង​បដា​ស្តីពី​ការការពារ ទប់ស្កាត់ និង​បង្ការ​ពី​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ ដល់​សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ រស្មី​សាមគ្គី ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular