ម៉ូ​ហា​ម៉ាត់ សា​ឡាស ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​សមាគម​កីឡាករ​បាល់ទាត់​អាជីព​សម្រាប់​ឆ្នាំ ២០១៧-១៨

1365
ចែករម្លែក

​កីឡាករ ម៉ូ​ហា​ម៉ាត់ សា​ឡាស បានឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​សមាគម​កីឡាករ​បាល់ទាត់​អាជីព​សម្រាប់​ឆ្នាំ ២០១៧-១៨​។​

​ខ្សែប្រយុទ្ធ Liverpool វ័យ ២៥ ឆ្នាំ​រូបនេះ​បាន​ផ្តួល​កីឡាករ ឃេ​វិ​ន ដេ ប្រ៊ូ​ន​, ហារី ខេន​, ឡេ​រ៉​យ សា​ណេ​, ដេវីត ស៊ី​ល​វ៉ា និង ដេវីត ដេ​ហ៊ែរ នៅក្នុង​ការបោះឆ្នោត​ដោយ​កីឡាករ​អាជីព​ដូចគ្នា​។​

​សា​ណេ របស់​ក្រុម Manchester City បានឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​វ័យក្មេង ខណៈ​កីឡាការិនី ហ្វ្រា​ន់ កឺ​ប៊ី របស់ Chelsea បានឈ្នះ​ពានរង្វាន់​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ​។​

​កីឡាការិនី ឡ​រិ​ន ហេម របស់​ក្រុម Bristol City ជាប់​ឈ្មោះ​ជា​កីឡាការិនី​ឆ្នើម​វ័យក្មេង​ប្រចាំឆ្នាំ​។​

​សា​ឡាស និយាយថា “​វា​ជា​កិត្តិយស​ហើយ​ជាពិសេស​នៅពេល​វា​ត្រូវបាន​បោះឆ្នោត​ដោយ​ក្រុម​កីឡាករ​។ ខ្ញុំ​សប្បាយចិត្ត​និង​មាន​មោទនភាព​”​។​

“​ខ្ញុំ​មិនមាន​ឱកាស​នៅ Chelsea ទេ​។ វា​ច្បាស់​ណាស់​ថា ខ្ញុំ​នឹង​ត្រឡប់​មកវិញហើយ​បង្ហាញ​គ្រប់គ្នា​ពី​ជំនាញ​បាល់ទាត់​របស់ខ្ញុំ​។ ខ្ញុំ​គិតថា ខ្ញុំ​បាន​ចាកចេញ​ហើយ​វិលត្រឡប់​មកវិញ​ជាម​នុស្ស​ផ្សេង ជា​បុរស​ផ្សេង និង កីឡាករ​ផ្សេង​។ ខ្ញុំ​សប្បាយចិត្ត​និង​មាន​មោទនភាព​”​។​

​លោក ជួ​ហ្គិ​ន ក្លប់ គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម Liverpool បាន​និយាយថា គាត់​សប្បាយរីករាយ​ណាស់​ដែលមាន​ឱកាស​ក្លាយជា​អ្នកចាត់ការ​ទូទៅ​របស់ សា​ឡាស ហើយ​បាន​បន្ថែមថា វា​គឺជា “​កិត្តិយស​មិនគួរ​ឱ្យ​ជឿ​” ដែល​ឈ្នះ​ពានរង្វាន់​នេះ​៕ ដោយ៖ កញ្ញាដាលីស

សា​ឡាស ឈ្នះ ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​សមាគម​កីឡាករ​បាល់ទាត់​អាជីព​សម្រាប់​ឆ្នាំ ២០១៧-១៨

ទីតាំងផ្សាយពាណិជ្ជកម្ម