Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទូក​ដឹកឈើ​ដ៏​...

ទូក​ដឹកឈើ​ដ៏​ធំ​សណ្ដោង​គ្នា​ជាប់​ថ្ម​ទៅមុខ​លែងរួច​ត្រូវ​សមត្ថកិច្ច​ចុះបង្ក្រាប​បាន​

ដោយ​:​សុខុម​/​ក្រចេះ​:​សមត្ថកិច្ច​កងរាជអាវុធហត្ថ​និង​នគរបាល​ក្នុង​ខេត្តក្រចេះ​បាន​ចុះបង្ក្រាប​ទូក​ដឹកឈើ​សណ្ដោង​គ្នា​ដ៏​ធំ​មួយ​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែធ្នូ​នេះ​នៅ​ចំណុច​កោះ​បាយ​សំណុំ ភូមិ​រមួល​ឃុំ​កំពង់ចាម​ស្រុក​សំបូរ​ខេត្តក្រចេះ​។​
ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ទូក​ដឹកឈើ​ប្រភេទ​គ្រឿងផ្ទះ​ធំ​មួយ​នោះបាន​ដឹក​ជាច្រើន​ម៉ែត្រគូប​សណ្ដោង​គ្នា​តាម​ដង​ទន្លេ​ពី​ព្រំប្រទល់​ស្រុក​សំបូរ​ខេត្ត​និង​ខេត្តស្ទឹងត្រែង​គោលបំណង​ឆ្លងកាត់​ស្រុក​សំបូរ​ទៅកាន់​ខេត្តកំពង់ចាម​។​
កាលពី​រដូវ​ទឹក​ឡើង​មិនសូវមាន​បញ្ហា​ទេ​តែ​នេះ​ចំ​ថ្ងៃ​ស៊យ​រដូវ​ទឹក​ស្រក​ទើប​ធ្វើ​ឲ្យ​ទូក​ដឹកឈើ​ធំៗ​បាន​ជាប់គាំង​ជាមួយ​ថ្ម​ទៅមុខ​លែងរួច​បែកការណ៍​ដល់​សមត្ថកិច្ច​ចុះបង្ក្រាប​បានតែ​ម្ដង​។​
​ចំនួន​ឈើ និង​ប្រភេទ​ឈើ សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular