ប្រចាំថ្ងៃ អាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០
ឆ្នាំជូត
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះការបំពេញការងារលោកអ្នកមុនសម្រេចចិត្តធ្វើអ្វីគប្បីត្រូវចេះថ្លឹងថ្លែងឱ្យបានល្អបើពុំនោះទេនឹងបានទទួលផលអាក្រក់ជាងផលល្អជាក់ជាពុំខាន។ស្ត្រីមេផ្ទះវិញលោកអ្នកធ្វើអ្វីៗតែងមិនផ្តល់ផលល្អដែរពោលគឺធ្វើច្រើនខុសច្រើន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទាំងជួញទីជិតឆ្ងាយការរកផលកម្រៃទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់ចំណូលគ្រាន់បន្សើមបំពង់កទៅរួចបើពុំនោះទេច្បាស់ជារកអង្ករច្រកឆ្នាំងពុំគ្រាន់ឡើយ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំហើយត្រូវមកដេកសោកស្តាយក្រោយដែលជាការហួសពេលទៅហើយ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនទាន់ល្អប្រសើរទេ ហតុនេះនាំឱ្យមានការប្រែប្រួលទាំងអារម្មណ៍និងការងារមានការរាំងស្ទះច្រើន។ស្ត្រីមេផ្ទះងាយកើតជម្លោះវិវាទណាស់ចូរចេះធ្វើគធ្វើថ្លង់ខ្លះទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរគឺមានសន្ទុះជឿនលឿនទៅមុខវិញបន្តិចតែមិនច្រើនទេហើយក្រៅពីនេះបើលោកអ្នកចង់ប្រកបរបរអ្វីមួយតែងសមដូចប្រកប។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខហើយបើមិនទាន់មានគូគាប់ចង់ចងសម្ព័ន្ធជាមួយមនុស្សដែលខ្លួនពេញចិត្តអាចមានការជឿនលឿនទៅមុខជានិច្ច៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះមានការជឿនលឿនទៅមុខគួរសម ហើយធ្វើអ្វីក៏តែងផ្តល់ផលជាផ្លែផ្កាមកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរឃើញថាក៏ជាឱកាសប្រពៃណាស់ព្រោះអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្កៅ។ការរស់នៅមានភាពសុខដុមដូចសព្វមួយដង។
សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីពុះកញ្ជ្រោលព្រោះតែការសេពកាមគុណប្រយ័ត្នរែកពន់ទុក្ខសោកនៅគ្រាក្រោយហើយត្រូវមកគ្រាំគ្រាចិត្ត៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះបើធ្វើអ្វីមួយមិនបានពិចារណាត្រឹមត្រូវអាចបាត់បង់ប្រាក់កាសដោយប្រការណាមួយផង។ថ្ងៃនេះដែរលោកអ្នកអាចកើតរឿងរាវដែលបន្សល់ពីខែមុន ហេតុនេះគប្បីប្រយ័ត្នប្រយែង។ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាពិបាកពិតមែនតែលោកអ្នកក៏ជួបភាពសុខដុមមិនមានអ្វីចូលមកបៀតបៀនយាយីនាំពិបាកទប់ទល់នោះដែរ។ បញ្ហាគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាជាញឹកញាប់៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកអាចបានស្តាប់រឿងរាវមិនល្អឬមានដំណឹងមិនល្អនាំឱ្យសៅហ្មងផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរកុំសូវលោភលន់ច្រើនព្រោះពុំដូចនេះមិនត្រឹមលាភហេងបោលហួសទេគឺអាចត្រូវបង់កម្លាំងទទេទៀតផង។សម្រាប់ការធ្វើដំណើរឆ្ងាយជិតឱ្យប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិចពិសេសមិនត្រូវសេពគ្រឿងស្រវឹងក្នុងការបើកបរនោះឡើយ។
រីឯបញ្ហាស្នេហាវិញមិនសូវមានការលូតលាស់ទៅមុខទេមានការថយក្រោយច្រើនជាង៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះបើជួបបញ្ហាអ្វីមួយមិនល្អតោងតែចេះត្រៀមទប់ទល់ឱ្យបានល្អទើបបញ្ហាអាក្រក់មិនអាចជ្រៀតជ្រែកចូលមកក្បែរខ្លួនអ្នកកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែក្រុមមនុស្សចាក់ដោត។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្ត
ទុកដាក់ចំពោះគ្នា៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អទាំងការងារនិងបញ្ហាប្រាក់កាសហេតុនេះទោះធ្វើអ្វីតែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរប្រៀបបានដូចជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ការធ្វើដំណើរជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការផ្លាស់ប្តូរនិងប្រែប្រួលច្រើនគួរមានការចេះពូនជ្រោយបន្តិចទើបប្រសើរ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីសម្រេចចិត្តអ្វីលោកអ្នកគប្បីប្រយ័ត្នប្រយែងមិនអាចប្រថុយប្រថានបានទេបើពុំនោះផលអាក្រក់ពិតជាកើតឡើងពុំខាន។ក្រៅពីនេះការរស់នៅចូរប្រយ័ត្នមានការខូចខាតទ្រព្យសម្បត្តិខ្លះៗកើតឡើងដោយសារការធ្វេសប្រហែសអ្វីមួយ។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរបើចង់ពង្រីកមុខរបររកស៊ីជួញដូរគឺពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយទាល់តែខិតខំព្យាយាមទើបអាចមានភាពផ្អែមល្ហែមដូចដើមវិញ៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយអាចបង្កើតជាបញ្ហាដល់ពេលក្រោយផងគប្បីមានការប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគិនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងបង្កជម្លោះគ្នាច្រើនដូចនេះចូរប្រយ័ត្នទំនាស់ក្លាយដល់រឿងរង្គោះរង្គើហើយឈានដល់ផ្លូវបំបែក៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើដំណើរទៅណាមកណាមិនគប្បីជឿក្រុមមនុស្សខ្ចាត់ព្រាត់ឡើយប្រយ័ត្ននាំទុក្ខទោសដាក់ខ្លួនមកវិញដោយប្រការណាមួយ។ក្រៅពីនេះការរស់នៅលោកអ្នកជួបស្ថានភាពតានតឹងច្រើន ហើយកិច្ចការងារធ្វើច្រើនខុសច្រើនទៀតផង។ចំណែកលោកអ្នកដែលចង់ពង្រីកមុខជំនួញដោយសារទ្រព្យដែលជាលាភហេងមានការខ្សត់ខ្សោយដូចនេះមិនត្រូវហ៊ានបោះទុនរកស៊ីដោយចំណាយទុនធំដុំឡើយប្រយ័ត្នដាក់ប្រាក់ទុនទៅកប់សូន្យឈឹង។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំឃើញភ្លាមស្រឡាញ់ភ្លែតឬចង់យកល្បែងនេះលេងសើចប្រយ័ត្ននាំកើតរឿងរាវដំបៅទ្រូងនៅថ្ងៃខាងមុខ៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែឱ្យច្បាស់លាស់ ហើយមិនអាចធ្វើទាំងធ្វេសប្រហែសបានទេបើពុំនោះបញ្ហាតូចធំពិតជារត់ចូលទៀតហើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយខ្សត់ខ្សោយក្នុងការរកផលកម្រៃបន្តិចនិងក្រៅពីនេះលោកអ្នកត្រូវប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កបញ្ហាដែលត្រូវរែកពន់ថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយជួបតែភាពប្រទាំងប្រទើសនិងបញ្ហាយាយីច្រើនម្ល៉ោះហើយត្រូវអត់ធ្មត់ទើបប្រសើរ ។
រីឯសេចក្តីស្នេហាវិញជួបនូវឧបសគ្គជានិច្ចហើយតែងកើតនូវរឿងរាវរកាំរកូសមិនតិចដែរឡើយ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តរឿងបញ្ហាការជួញដូរអ្វីមួយតែងមានភាពចម្រើនលូតលាស់ទៅមុខនិងផ្តល់ជាលទ្ធផលគ្រាន់គាប់ប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយលោកអ្នកអាចទាក់ទាញអតិជនចាស់ថ្មីឱ្យចូលមកបានគួរជាទីពេញចិត្តនិងពិសេសបើចង់ផ្លាស់មុខរបរថ្មីផងតែងសមដូចប្រកប។
រីឯបញ្ហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកមានជម្លោះវិវាទពេលនេះជាឱកាសល្អក្នុងការផ្សះផ្សាបំផុតព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវទេតែក៏ងាយមកផ្អែមល្ហែមទៀតផង៕