ប្រែសម្រួលៈវាសនា/ប៉េកាំង៖ នៅចិនភាគកណ្តាលដ្រូនមួយត្រូវបានកែច្នៃទៅជាយានបាញ់ភ្លើងក្នុងយុទ្ធនាការបោសសម្អាតឪម៉ាល់ជាង១០០សំបុក។
ក្រុមសង្គ្រោះមេឃឬBlue Sky Rescue ដែលជាក្រុមស្ម័គ្រចិត្តជួយការងារស្វែងរកនិងសង្គ្រោះនិងការងារសង្គ្រោះបន្ទាន់ដទៃទៀត បានសហការជាមួយពួកអ្នកភូមិនៅខណ្ឌ ហ្សុង ជិតទីក្រុងចុងគីញ។ពួកគេបានរៃអង្គាសបានប្រាក់៨០.០០០យ័ន(១២.០០០ដុល្លារ) ដើម្បីទិញដ្រូនមួយនិងបំពាក់វានូវធុងសាំងមួយ ព្រមទាំងក្បាលបាញ់ប្រេងមួយ។
វីដេអូបញ្ចេញដោយក្រុមBlue Sky Rescue បង្ហាញបេសកកម្មកាលពីពេលថ្មីៗមួយ ដោយប្រើដ្រូនដៃ៦។វាហោះសំកាំងលើសំបុកឪម៉ាល់ធំមួយមុនទម្លាក់ខ្លួនចុះ ហើយអ្នកបញ្ជាយានដ្រូនបានចុះបញ្ឆេះភ្លើងហើយព្រួសលើសំបុកសត្វមានពិសនេះ។
ទូរទស្សន៍នៅក្រុងចុងគីញមួយដែលផ្សាយអំពីកម្មវិធីនេះ បាននិយាយថា« ផេះសំបុកឪម៉ាល់បានបានជ្រុះធ្លាក់បណ្តើរៗ និងពួកអ្នកស្រុកនៅតំបន់នោះបាននាំគ្នាអបអរ»។ពួកអ្នកស្រុកក៏បានអរគុណក្រុមនេះ ដែលបានជួយអ្នកភូមិអោយរួចផុតពីការទិចរបស់ឪម៉ាល់៕