ប្រែសម្រួល : កញ្ញាដាលីស/មូស្គូ ៖ ទាហានស្រីម្នាក់ ដែលគ្រងមកុដបវរកញ្ញាឆ្មាំជាតិរុស្ស៊ី អះអាងថាការច្រណែនគឺជាមូលហេតុនៅពីក្រោយការបណ្តេញនាងចេញពីជួរកងទ័ពក្រោមការបញ្ជាផ្ទាល់ពីលោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន។
នាង អានណា ក្រាមស្តូវ៉ា (Anna Khramtsova) អាយុ៣២ឆ្នាំ ដែលមានកូនមួយរូបនេះ បានផ្តួលទាហានស្រីជាង ១.០០០ នាក់ដើម្បីឈ្នះការប្រកួតបវរកញ្ញាកងទ័ពឆ្មាំជាតិប្រចាំឆ្នាំកាលពីឆ្នាំមុន។
ឥឡូវនេះនាងត្រូវបណ្តេញចេញពីបទបង្ហោះវីដេអូបង្ហាញរូបនាងក្នុងឈុតប៊ីគីនីនៅក្នុងទីតាំងយោធា កន្លែងដែលនាងធ្វើការ។
ប៉ុន្តែនាងនិយាយថា នោះគ្រាន់តែជាលេសទេ ធាតុពិតគឺមកពីមានទាហានស្រីច្រើនពេកច្រណែននឹងសម្រស់របស់នាង ទើបគេបណ្តេញចេញពីជួរកងទ័ពរដ្ឋាភិបាលរុស្ស៊ី។
នាងក្រាមស្តូវ៉ាបានប្រាប់វិទ្យុ Govorit Moskva ថា “ខ្ញុំត្រូវគេបណ្តេញចេញ ព្រោះគេចាំបាច់ត្រូវធ្វើចឹង ព្រោះខ្ញុំធ្វើឱ្យគេច្រណែននឹងសម្រស់”។
នាងបន្តថា “ហេតុផលគេដេញខ្ញុំគឺជាល្បិចរៀបចំ។ គេឱ្យថតវីដេអូអគាររដ្ឋបាលអំឡុងការបាញ់ថ្នាំកម្ចាត់មេរោគដើម្បីលើកកម្ពស់ស្មារតី” ដែលចុងក្រោយត្រូវបានប្រើជាលេសបណ្តេញនាងចេញ៕
នាង អានណា ក្រាមសូវ៉ា ត្រូវបណ្តេញពីជួរកងទ័ពព្រោះនាងស្អាតពេកត្រូវគេច្រណែន