Home ព័ត៌មានជាតិ សង្គម នាំយក​ថវិកា​ល...

នាំយក​ថវិកា​លោក​អភិបាលខណ្ឌ​ឫស្សីកែវ​ចូលរួម​បុណ្យសព​ម្ដាយបង្កើត​របស់ លោកស្រី លី រ៉ូ​ហ្សា​មី អភិបាលរងខណ្ឌ​សែន​សុខ​

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ជា ពិសី ចាត់​ឱ្យ លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ​ឫស្សីកែវ ចូលរួម​បុណ្យសព​ម្ដាយបង្កើត​របស់ លោកស្រី លី រ៉ូ​ហ្សា​មី អភិបាលរងខណ្ឌ​សែន​សុខ និង​ត្រូវជា​ម្ដាយក្មេក​របស់ លោក ចៅ អូ​ស្ដា​ឡា សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ប្ញ​ស្សី​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ លោក ជុំ បាយ័ន​វិបុល ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌឫស្សីកែវ និង​លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ តំណាង ល​៩​ក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​ដឹកនាំ លោក លោកស្រី សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ និង មន្ត្រីរាជការ​នៃ​ការិយាល័យ​លេខាធិការ​ក្រុមប្រឹក្សា​ខណ្ឌ ចូលរួម​បុណ្យសព​លោកយាយ កើ ណាស់ អាយុ ៧៤ ឆ្នាំ ត្រូវជា​ម្ដាយបង្កើត​របស់ លោកស្រី លី រ៉ូ​ហ្សា​មី អភិបាលរងខណ្ឌ​សែន​សុខ និង​ត្រូវជា​ម្ដាយក្មេក​របស់ លោក ចៅ អូ​ស្ដា​ឡា សមាជិក​ក្រុមប្រឹក្សា​ខណ្ឌឫស្សីកែវ ដែល​បានទទួល​មរណភាព​ដោយ​រោគាពាធ មាន​លំនៅដ្ឋាន ស្ថិតនៅ​ភូមិក សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ​លោកស្រី​សួស សូលី​ដា បាន​បញ្ជាក់ថា​៖ នាឱកាស​ដ៏​ក្រៀមក្រំ​នេះ ក្រុមប្រឹក្សា​ខណ្ឌ និង​គណៈ​អភិបាលខណ្ឌ បាន​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​សព នូវ​ថវិកា​មួយចំនួន​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular