Home ព័ត៌មានជាតិ នយោបាយ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាល​៖​កម្ពុជា​បាន​ប្តេជ្ញា​រៀបចំ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ដើម្បី​សម្រេចបាន​នូវ​អព្យាក្រឹតភាព​កាបូន

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែងថា​៖​កម្ពុ ជា​បាន​ប្តេជ្ញា​រៀបចំ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ដើម្បី​សម្រេចបាន​នូវ​អព្យាក្រឹតភាព​កាបូន​(Carbon Neutrality) ​ដែល​ការរៀប​ចំនេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០២១ ។ ក្នុងន័យនេះ​ដើម្បីឱ្យ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​រយៈពេល​វែង​នេះ ទទួលបាន​ជោគជ័យ​កម្ពុជា​សូម​អំពាវនាវ​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់​បំពេញ​ឱ្យបាន​ពេញលេញ​នូវ​កាតព្វកិច្ច​ដែល​បាន​សន្យា​ទាំង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​ការផ្ទេរ​បច្ចេកវិទ្យា ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​សុន្ទរកថា​“​កិច្ចប្រជុំ​កំពូល​ស្តីពី​ការប្តេជ្ញាចិត្ត​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​”​តាមរយៈ​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖​យើងទាំងអស់គ្នា​បាន​ឯកភាព​ថា​ការប្រែប្រួល​អាកាសធាតុ​គឺជា​ការពិត​។​ប្រទេស​ជាច្រើន​បានទទួល​រង​នូវ​ផលប៉ះពាល់ ដោយផ្ទាល់​រួមទាំង​កម្ពុជា​ដែល​ទើបតែ​រង​នូវ​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នាពេល​ថ្មីៗ​នេះ​។​ទោះបីជា​ប្រទេស​កម្ពុជា​ចូលរួមចំណែក​តិចតួច​ក្នុងការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល​ក្តី​កម្ពុជា​នៅតែមាន​ការប្តេជ្ញាចិត្ត​ខ្ពស់​អាស្រ័យ​តាម​ធនធាន​និង​សមត្ថភាព​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​នេះ ។

​នៅក្នុង​របាយការណ៍​ប​ច្ចុ​ប្បន្ន​ភាព​ស្តីពី​ការចូលរួមចំណែក​រប​ស់​ជាតិ​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ដែល​កម្ពុជា​ត្រៀម​ដាក់ជូនទៅ​លេខាធិការដ្ឋាន​អនុសញ្ញា សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC) នា​ដំណាច់​ឆ្នាំនេះ​កម្ពុជា​បាន​បញ្ចូល​នូវ​គោលដៅ​ថ្មី​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន ប្រមាណ ៣៨,៩ លាន​តោន​សមមូល​ឧស្ម័ន​កាបូ​និក​រួមបញ្ចូល​ទាំង​ក្នុង​វិស័យ​ព្រៃឈើ​,​វិស័យ​សំណល់​និង​កសិកម្ម​ឬ​ស្មើនឹង ១៨ ភាគរយ​ធៀប​នឹង​សេណា​រី​យ៉ូ​តាម​ទម្លាប់ ធម្មតា (Business As Usual) នៅត្រឹម​ឆ្នាំ ២០៣០ ។ គោលដៅ​ថ្មី​នេះ​ក៏​រួមបញ្ចូល​ការផលិត​អគ្គិសនី​ពី​ថាមពល​កកើត​ឡើងវិញ​ចំនួន ២៥ ភាគរយ​នៅក្នុង​ល្បាយ​ថា​ម ពល (Energy Mix) នៅ​ឆ្នាំ​២០៣០ ។
​ ​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្តថា​៖​ការប្រែប្រួល​អាកាសធាតុ​ជា​បាតុភូត​ប្រទាក់ក្រឡា​គ្នា​ដែល​ត្រូវ​ដោះស្រាយ​តាម​មធ្យោបាយ​ជា​កញ្ចប់​គ្រប់​ជ្រុងជ្រោយ ទាំង​លើ​ទិដ្ឋភាព​សង្គម​,​សេដ្ឋកិច្ច​និង​បរិស្ថាន​។​ជា​ការពិត​ការដោះស្រាយ​បញ្ហា​ដែល​កើតចេញពី​ការប្រែប្រួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព​នឹងចូលរួម​ចំណែក​យ៉ាង សំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​ចិ​រ​ភាព​និង​បរិ​យា​ប័ន្ន​នាពេល​អនាគត ។ ក្នុងន័យនេះ​កា​ប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​របស់​យើងទាំងអស់គ្នា​ប្រទេស ទាំងអស់​ត្រូវតែ​ស្រុះដៃ​គ្នា​និង​អនុវត្ត​នូវ​កាតព្វកិច្ច​របស់​ប្រទេស​នីមួយៗ​ដូចដែល​មានចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​,​យន្តការ​នានា​និង​កិច្ចព្រមព្រៀង​កន្លងមក​។​ក្នុង​ស្មារតី​ជា​ប្រទេស​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់​និង​កាត់បន្ថយ​នូវ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ជា​អតិបរិមា​,​កម្ពុជា​បាន​ប្តេជ្ញា​រៀបចំ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ដើម្បី​សម្រេចបាន​នូវ​អព្យាក្រឹតភាព​កាបូន (Carbon Neutrality) ដែល​ការរៀប​ចំនេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ ២០២១​។​ដើម្បីឱ្យ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​រយៈពេល​វែង​នេះ​ទទួល បាន​ជោគជ័យ​កម្ពុជា​សូម​អំពាវនាវ​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់​បំពេញ​ឱ្យបាន​ពេញលេញ​នូវ​កាតព្វកិច្ច​ដែល​បាន​សន្យា​ទាំង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​ការផ្ទេរ​បច្ចេកវិទ្យា ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular