Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូង​ផ្ទុះ​ការ​ឆ្លងកូវី​ដ​១៩​ក្នុង​សហគមន៍​ធ្ងន់ធ្ងរ អស់ពី​៩០០​នាក់​ឥឡូវ​ឡើងដល់​១.០០០​នាក់​ក្នុង​មួយថ្ងៃ​

​ប្រែ​សម្រួលៈ​វាសនា​/​សេ​អ៊ូ​ល​៖​កូរ៉េខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​ធ្នូ បាន​រាយការណ៍​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​១.០៣០​នាក់ ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​មិន​ដែន​មាន​ពី​មុន​និង​ក៏​ជា​ការឆ្លង​ខ្ពស់បំផុត​​ដល់​ថ្ងៃទី​២​ជាប់​គ្នា នៅ​ពេល​ប្រទេស​នេះ​កំពុង​តស៊ូ​ដោះស្រាយ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅ​រលក​ទី​៣​ដ៏​អាក្រក់​ជាង​រលក​មុនៗ​។​

​ប្រទេស​នៅ​អាស៊ី​ខាងកើត​នេះ កាលពី​មុន​ជា​គំរូ​មួយ​នៅក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​សកល​នេះ​តែ​ការផ្ទុះ​ឡើងវិញ​នៅ​រដ្ឋធានី​សេ​អ៊ូ​ល​និង​តំបន់​ជុំវិញ បណ្តាល​អោយ​ប្រធានាធិបតី មូន ជែ​អ៊ីន​​ធ្វើការ​សុំទោស​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ចំពោះ​បរាជ័យ​នៃ​រដ្ឋាភិបាល​របស់​លោក​ក្នុង​ការទប់ស្កាត់​ការផ្ទុះ​ជំងឺ​នៅ​រលក​ចុងក្រោយ​នេះ​។​

​កាលពី​ថ្ងៃ​សៅរ៍ លោក​បាន​ហៅ​សភាពការណ៍​នេះ​ថា​«​ធ្ងន់ធ្ងរ​ណាស់​» ក្រោយ​អាជ្ញាធរ​បាន​រាយការណ៍​ការឆ្លង​ថ្មី​៩៥០​នាក់ ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ជំងឺ​កូវី​ដ​១៩​លេចមុខ​នៅក្នុង​ប្រទេស​​នេះ​។​តែ​នៅ​ថ្ងៃអាទិត្យ​នេះ​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ គឺ​មនុស្ស​១.០៣០​នាក់​បន្ថែម​បាន​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​នេះ ក្នុងនេះ​១.០០២​នាក់​ឆ្លង​នៅក្នុង​ស្រុក ហើយ​៧៨៦​នាក់​នៅ​មហា​តំបន់​សេ​អ៊ូ​ល ដែល​ជា​ជម្រក​សំរាប់​​មនុស្ស​៥២​លាន​នាក់​។​

​កំណើន​នៃ​ការឆ្លង​នៅ​កូរ៉េខាងត្បូង​នៅតែ​កើតមាន ទោះជា​អាជ្ញាធរ​រឹតបន្តឹង​ការអនុវត្ត​គម្លាត​សង្គម​នៅ​តំបន់​រដ្ឋធានី នៅ​មុន​នេះ​ក្នុង​សប្តាហ៍​នេះ​។​ការ​រឹតបន្តឹង​ខ្លាំង​ឡើង​រួម​មាន​បំរាម​ជួបជុំ​មនុស្ស​​ចាប់ពី​៥០​នាក់​ឡើង​និង​ការប្រកួត​កីឡា​ហាម​មិនអោយ​មាន​ចូល​ទស្សនា​ជាដើម​។​បណ្តា​ហាង​ភេស្ជជៈ​អាច​ទិញ​បាន​ត្រឹមតែ​យក​ទៅ​ទទួលទាន​នៅ​ខាងក្រៅ​ប៉ុណ្ណោះ នៅពេលភោ​ជ្ជនី​យដ្ឋា​ន​បិទ​នៅ​ម៉ោង​៩​យប់​តែ​ការ​កុម្មង់​ទិញ​តាម​រយៈ​ការដឹកជញ្ជូន​អោយ​អាចធ្វើ​បាន​នៅក្រោយ​ម៉ោង​៩​យប់​។​

​កាលពី​ថ្ងៃ​សៅរ៍ អាជ្ញាធរ​បាន​និយាយថា គេ​អាច​រឹតបន្តឹង​បន្ថែម​ដល់​កំរិត​ខ្ពស់​មួយ​ទៀត គឺ​បិទ​សាលារៀន ហាម​ការជួបជុំ​មនុស្ស​ចាប់ពី​១០​នាក់​ឡើង និង​អនុញ្ញាត​អោយ​តែ​និយោជិត​សំខាន់​ចាំបាច់​​ចេញ​ទៅ​ធ្វើការ​នៅ​ការិយាល័យ​៕

​អ្នកដើរ​ទិញ​ទំនិញ​ពាក់​ម៉ាស់​មុខ​នៅ​សង្កាត់​មួយ​ក្នុង​ក្រុង​សេ​អ៊ូ​ល ចំ​ពេល​ការឆ្លង​ក្នុង​ក្រុង​កើនឡើង​យ៉ាង​គំហ៊ុក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular