ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកមានអ្នកឆ្លងវីរុសកូរ៉ូណាឡើងដល់១៦លាននាក់កាលពីថ្ងៃសៅរ៍ និងអ្នកជំងឺកូវីដ១៩ចំនួនជាង៣០០.០០០នាក់បានស្លាប់ នៅពេលវ៉ាក់សាំងការពារកូវីដ១៩រាប់លានដូសត្រូវបានបញ្ជូនចេញកាលពីថ្ងៃអាទិត្យ ដើម្បីត្រៀមចាក់ជូនពលរដ្ឋអាម៉េរិក។
វ៉ាក់សាំងដំបូងត្រូវបានរដ្ឋបាលចំណីអាហារនិងឱសថអាម៉េរិកអនុម័តប្រើកាលពីថ្ងៃសុក្រនិងត្រូវរំពឹងចាប់ផ្តើមចាក់អោយពលរដ្ឋអាម៉េរិកនៅដើមសប្តាហ៍ក្រោយទៅ។
កាលពីយប់ថ្ងៃសុក្រ ប្រធានាធិបតីត្រាំបានប្រកាសថា «រដ្ឋបាលចំណីអាហារនិងឱសថអាម៉េរិកបានអនុម័តប្រើវ៉ាក់សាំងក្នុងគ្រាអាសន្ន» ហើយលោកបានសន្យាពលរដ្ឋអាម៉េរិកថាការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមតិចជាង២៤ម៉ោងក្រោយ តែឧត្តមសេនីយ៍អាម៉េរិក លោកហ្គូស្តាវ ភើណា ដែលទទួលបន្ទុកដឹកជញ្ជូនបាននិយាយកាលពីថ្ងៃសៅរ៍ថា ការដឹកជញ្ជូនវ៉ាក់សាំងដំបូងនឹងត្រូវចាប់ផ្តើមនៅថ្ងៃអាទិត្យ ហើយនឹងបញ្ជូនទៅកាន់ទីតាំង១៤៥នៅទូទាំងសហរដ្ឋអាម៉េរិកនៅថ្ងៃចន្ទ។
លោកបានបន្ថែមថា ទីតាំង៦៣៦ទៀតនៅតាមរដ្ឋនិងដែនដីអាម៉េរិក នឹងទទួលវ៉ាក់សាំងនៅថ្ងៃអង្គារនិងថ្ងៃពុធ។
ការចាក់វ៉ាក់សាំងកូវីដ១៩ដំបូងទំនងជាសំរាប់តែបុគ្គលិកវេជ្ជសាសស្ត្រ អ្នកស្រុកនិងបុគ្គលិកនៅតាមមណ្ឌលថែទាំមនុស្សចាស់៕
វេជ្ជបណ្ឌិតព្យាបាលអ្នកជំងឺកូវីដ១៩នៅតិចសាស់កាលពីថ្ងៃ១១ធ្នូ