ដោយ:រ៉ាម៉ន/ភ្នំពេញ: អាជ្ញារធរខណ្ឌសែនសុខរំលឹកថា កូវីដមិនទាន់ទៅណាឆ្ងាយពីបងប្អូនទេ សូមបងប្អូនបន្តបង្កើនការប្រុងប្រយ័ត្ន ដោយធ្វើការពាក់ម៉ាស់ជាប្រចាំនៅពេលចេញក្រៅ និងនិយាយគ្នា រក្សាគម្លាតសង្គម បើគ្មានករណីចាំបាច់កុំចេញពីផ្ទះ លាងសំអាតដៃសំលាប់មេរោគដោយអាល់កុល រឺជែល សាប៊ូ ជាប្រចាំ។ ការក្រើនរំលឹកនេះ ធ្វើឡើងនៅពេលដែលក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ ចុះចែកម៉ាស់ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមភូមិ ស្តុប ទីប្រជុំជន ផ្សារ ពីវិធីការពារមេរោគកូវីដ-១៩ កុំឲ្យឱ្យរីករាលដាលក្នុងសហគមន៍ នាព្រឹកថ្ងៃទី១៣ ធ្នូនេះ៕