Home ព័ត៌មានជាតិ សន្តិសុខ រថយន្តបុក​ឆ្ល...

រថយន្តបុក​ឆ្លង​ម៉ូតូ​ផ្លូវ​របួសធ្ងន់​២​នាក់​

​ដោយៈ​គូលែន​/​សៀមរាបៈ ប្តី​ប្រពន្ធ​២​នាក់ បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរ​ចរណ៍​រវាង​ម៉ូតូ និង​រថយន្ត​​ដឹក​អ្នកដំណើរ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២0២០​នេះ ស្ថិតនៅ​ភូមិ​រំដេង​ (​ឈ្នាន់​) ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។​ បន្ទាប់ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​បើក​រត់​បាន​ចម្ងាយ ៥០០ ម៉ែត្រ ក៏​ចត​រថយន្ត​ទុកចោល​ហើយ​ចុះ​រត់​គេចខ្លួនបាត់​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រឡាញ់ បានឱ្យដឹងថា ម៉ូតូ​រងគ្រោះ ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ សៀមរាប 1R.7617 ជិះ​ឌុប​គ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ​ឆ្លងថ្នល់​ពី​ត្បូង​ទៅ​ជើង រួច​បត់​ឆ្វេង​ទៅ​ទិស​ខាងលិច ដោយ​មិន​ប្រយ័ត្ន ស្របពេលនោះ​មាន​រថយន្ត​ធុន​ធំ​មួយគ្រឿង ប្រភេទ​ដឹក​អ្នកដំណើរ ម៉ាក KIA GRANBIAD ព​ណ៍ស .​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 3C.1353 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន បាន​បុក​យ៉ាង​ពេញទំហឹង​បណ្តាលអោយ​ភាគី​ខាង​ម៉ូតូ​បាន​រងរបួស​ធ្ងន់​។​

​ប្រភព​ដដែល​បាន​ឱ​ដឹង​ទៀតថា ជនរងគ្រោះ​មានឈ្មោះ បឿន នឿ ភេទ​ប្រុស អាយុ 42 ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​មានឈ្មោះ ហួរ ហ៊ា​ក់ អាយុ 34 ឆ្នាំ​រស់នៅ​ភូមិ​មានជ័យ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular