ដោយៈប.ខុន/ភ្នំពេញៈចាប់ពីល្ងាចថ្ងៃនេះ(១៣ធ្នូ) ភ្លៀងខុសរដូវនៅតែធ្លាក់ជាបន្តបន្ទាប់ រហូតដល់ថ្ងៃពុធ ទើបស្បើយទៅវិញ ជាពិសេសនៅតំបន់មាត់សមុទ្រ ដោយសារឥទ្ធិពលសម្ពាធរុញមកពីសមុទ្រចិនខាងត្បូងក្នុងពេលប្រទេសកម្ពុជាកំពុងស្ថិតក្រោមឥទ្ធិពលជ្រលងសម្ពាធទាបស្រាប់។
លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុ និយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២០ ថាសម្ពាធនៅលើប្រទេសហ្វីពីន ដែលដើរចូលមកក្នុងសមុទ្រចិនខាងត្បូងនឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតតិចតួចចាប់ពី ល្ងាចថ្ងៃទី១៣ ធ្នូ ហូតដល់ថ្ងៃទី១៦ ធ្នូ ទើបមានការប្រែប្រួលថ្មីទៀត។
អ្នកនាំពាក្យខាងលើនិយាយឱ្យដឹងទៀតថាភ្លៀងធ្លាក់ភាគច្រើននៅលើប៉ែកខាងត្បូងនៃប្រទេសជាពិសេសនៅខេត្តជាប់មាត់សមុទ្រនិងអាចរុញមកដល់រាជធានីភ្នំពេញផងដែរ នៅថ្ងៃទី១៤ ខែធ្នូ។
ប្រទេសកម្ពុជាពេលនេះលោកចាន់ យុត្ថាបញ្ជាក់ថាស្ថិតក្រោមឥទ្ធិពលជ្រលងសម្ពាធទាប និង ឥទ្ធិពលឡានីណា៕